ចិញ្ចឹមកូនតែម្នាក់ឯងមិនមែនមានតែគុណវិបត្តិទេ គុណសម្បត្តិក៏មានដែរ!

//s9.kh1.co/26/269e2737820b2731bb4fde9911da021c7236d44d.jpg
យល់ដឹង

 ២៨-កញ្ញា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

គ្នា​យើង​តែង​គិត​ថា​ ការ​ចិញ្ចឹម​កូន​តែ​ឯង​ ច្រើន​តែ​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ក្មេង ​ទាំង​បញ្ហា​​រឿង​លុយ​កាក់ និង​ការ​ផ្ដល់​វេលា​ដល់​កូន​ជា​ដើម​។

គ្នា​យើង​តែង​គិត​ថា​ ការ​ចិញ្ចឹម​កូន​តែ​ឯង​ ច្រើន​តែ​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ក្មេង ​ទាំង​បញ្ហា​​រឿង​លុយ​កាក់ និង​ការ​ផ្ដល់​វេលា​ដល់​កូន​ជា​ដើម​។ ប៉ុន្តែ​ តាម​ពិត​ទៅ​​ កូន​ដែល​ធំធាត់​ឡើង​ក្រោម​​ការ​ចិញ្ចឹម​បីបាច់​តែ​​ពី​ម៉ាក់​ ឬ​ប៉ា​តែ​ម្នាក់​​​ ក៏​អាច​​ទទួល​បាន​គុណប្រយោជន៍​មួយ​ចំនួន​ដូច​គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. បង្កើន​ភាព​ជិតស្និទ្ធ​រវាង​កូន​នឹង​ប៉ា ឬ​ម៉ាក់​

ជាក់ស្ដែង ការ​ចំណាយ​ពេល​នៅ​​តែ​ពីរ​នាក់​កូន​ អាច​ជួយ​បង្កើន​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ និង​រឹងមាំ ជាង​ការ​ចិញ្ចឹម​កូន​​​ជាមួយ​នឹង​ដៃគូ​ទៅ​ទៀត ពី​ព្រោះ​ថា​ប៉ា ឬ​ម៉ាក់​កំពុង​ដើរ​តួនាទី​ដ៏​សំខាន់​​នៅ​ក្នុង​ជីវិត​របស់​កូន និង​មាន​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន។

២. ចែក​រំលែក​ទំនួល​ខុសត្រូវ

ពិត​ណាស់​ ការ​បែងចែក​ភារកិច្ច និង​ទំនួល​ខុសត្រូវ​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​គ្រួសារ​ មាន​សារៈសំខាន់​ណាស់​ពីព្រោះ​ចំណុច​នេះ អាច​ឲ្យ​កូន​ដឹង​​ពី​តម្លៃ​​នៃ​ការ​ទទួល​​ខុសត្រូវ​ទាំង​នោះ ព្រម​ទាំង​មាន​មោទកភាព​ចំពោះ​​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ថែម​ទៀត​ផង។

៣. រៀន​​វិធី​ដោះស្រាយ​ជម្លោះ

ទន្ទឹម​នឹង​នេះ​ដែរ ក្មេង​ដែល​រស់នៅ​ជាមួយ​តែ​ប៉ា ឬ​ម៉ាក់​ អាច​ឃើញ​ជំនាញ​សម្របសម្រួល​ជម្លោះ​ដោយ​ផ្ទាល់​។ ដូច្នេះ​ហើយ​ ក្មេង​អាច​ចូលរួម​ និង​សហការ​នៅ​ក្នុង​ការ​សម្របសម្រួល​ប្រកប​ដោយ​ប្រសិទ្ធភាព។ ជាង​នេះ​ទៅ​ទៀត កូន​ក៏​អាច​ប្រឈម​នឹង​ការ​ខក​ចិត្ត​តាំង​ពី​ក្មេង​ ដោយ​តម្រូវ​ឲ្យ​ពួក​គេ​មាន​ភាព​រឹងមាំ​ផ្នែក​ខាង​ផ្លូវ​ចិត្ត និង​មិន​ងាយ​បាក់​ទឹក​ចិត្ត​ ទោះ​ជា​​ជួប​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​យ៉ាង​ណា​ក្ដី។

៤. ដឹង​ថា​ខ្លួន​ជា​អាទិភាព​ចម្បង​ក្នុង​គ្រួសារ

មួយ​វិញ​ទៀត កូន​ដែល​ចិញ្ចឹម​បីបាច់​ដោយ​ម៉ាក់​ ឬ​ប៉ា​តែ​ឯង យល់​ដឹង​យ៉ាង​ច្បាស់​ថា​ ខ្លួន​ជា​អាទិភាព​ចម្បង​នៅ​ក្នុង​គ្រួសារ​ បើ​ទោះ​ជា​អ្នក​ផ្សេង​ទៀត​​ មិន​​ផ្ដល់​តម្លៃ​ឲ្យ​យ៉ាងណា​​ក៏​ដោយ។ គំនិត​វិជ្ជមាន​មួយ​នេះ អាច​ជួយ​ឲ្យ​ក្មេង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រឈម​នឹង​បញ្ហា ឬ​ឧបសគ្គ​នានា​ដែល​កើត​ឡើង​នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃ​នេះ​ ប្រកប​ដោយ​សុទិដ្ឋិនិយម​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T