កាលហ្នឹង រាំហ៊ុយដី​ បទ​តាតា​ មួយបទនេះ អ្នកណាមិនស្គាល់(មានវីដេអូ)

//s9.kh1.co/9c/9c0af6f0a0d16129c8bd4a683324164878a6792f.jpg
តារា & កម្សាន្ដ

 ២៨-កញ្ញា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

អ្នកណាមិនស្គាល់កាលជំនាន់នឹង រាំដាច់ជើងចោល បទញាក់ តាតា នៅល្បីដល់សព្វថ្ងៃ។

កម្សាន្ត៖ ពិតណាស់ នរណាមិនស្គាល់ អតីតតារាចម្រៀង រ៉េត ធីតា ហៅ តាតា ម្ចាស់បទ«ដើរវ៉ៃ» ផ្ទុះការគាំទ្រខ្លាំង កាលពីជាង ១០ឆ្នាំមុននេះ ដែលទៅណាមកណា តែងឮគេឯង ចាក់បទនេះ ពេញទឹកពេញដី ផ្ទុយទៅវិញ បែរជាក្រោយមក បាត់ដំណឹងរូបនាង ស្ងាត់ឈឹងពីវិស័យសិល្បៈ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ប្រសិនបើ អ្នកទាំងអស់គ្នា ជាមនុស្សនិយមប្រើបណ្តាញសង្គម ប្រាកដជាដឹងហើយថា ទាំងគណនី Instagram និង Facebook របស់តារាស្រី រូបនេះនិយម កាត់តរូបភាពផ្សេងៗ ដាក់ត្រឹមក ខ្លួនជាមួយនឹងស្ទាយ៍ប្លែកខ្លាំងណាស់ មិនតែប៉ុណ្ណោះ ហ្វេនៗនៅចំណាំថា រូបនាង តែងហៅខ្លួនថា ជាព្រះនាង ថែមទៀតផង។  

ដោយឡែក ស្រាប់តែថ្មីៗនេះ មានហ្វេនៗជាច្រើនបាន គាស់កកាយរកបទចម្រៀងចាស់ៗ របស់នាងមកបង្ហោះឡើងវិញ ឃើញថាសន្ទុះនៃការគាំទ្រនៅតែមានច្រើនដដែល ថែមទាំងនៅចង់ចាំរូបនាងច្បាស់ទៀតផង ជាពិសេសក្នុងបទបែបចង្វាក់ញាក់ដែលមានចំណងជើងថា« បើសិនអ្នកចង់ស្រឡាញ់ខ្ញុំ» ដែលជាំបទចម្រៀងពេញនិយមខ្លាំងសម្រាប់រាំរែក កាលពីជាង១០ឆ្នាំមុន៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

តាតា
តាតា
តាតា
តាតា
តាតា
តាតា
វីដេអូ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T