ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រៀមរួចរាល់ ស្ទើរតែ១០០%ហើយ សម្រាប់​ដាក់ឱ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃពេញមួយខែ​

//s9.kh1.co/c1/c1d11610a64c6a8581789d11c771370e483c37f0.jpg
សង្គម

 ២២-កញ្ញា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ត្រៀមរួចរាល់ ស្ទើរតែ១០០%ហើយ សម្រាប់​ដាក់ឱ្យប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃពេញមួយខែ​

ព្រះសីហនុ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សរសៃឈាមសេដ្ឋកិច្ចថ្មី នៅភាគនិរតីនៃកម្ពុជា បានត្រៀមរួចរាល់ ស្ទើរតែ១០០%ហើយ សម្រាប់ការដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃពេញមួយខែតុលា ឆ្នាំ ២០២២ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យវឌ្ឍនភាពការងារចុងក្រោយ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួន ដែលបងប្អូនប្រជា ពលរដ្ឋគួរយល់ដឹង ដើម្បីឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនថ្មី និងដំបូងគេបង្អស់របស់កម្ពុជានេះ ប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ ជារួមមានដូចជា៖ របៀបប្រើប្រាស់គន្លងផ្លូវ ល្បឿនបើកបរដែលបានកំណត់ ប្រភេទយានយន្ត ដែលអនុញ្ញាតឱ្យបើកបរបាន ទីតាំងបញ្ជរបង់ប្រាក់ និងច្រកចេញចូល ក៏ដូចជារបៀបនៃការវ៉ាជែងផងដែរ។

ចំណែឯទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឬ២៧kw ឡើង មានបំណងបើកបរលើផ្លូវល្បឿនលឿន គឺត្រូវបានតម្រូវឱ្យស្នើសុំស្លាកសញ្ញាសម្រាប់បិទបញ្ជាក់ (Sticker) ពីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមុន។​ បន្ថែមពីនេះ ក្រសួងបានរៀបចំផលិតនូវវីដេអូអប់រំ ស្តីពីការប្រើប្រាស់ផ្លូវ ល្បឿនលឿននេះដែរ ហើយត្រៀមនឹងផ្សព្វផ្សាយនាពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងដែរអំពីរបៀបនៃការទូទាត់សេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ តាមរយៈការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច ETC ក្រោយដំណើរការសាកល្បង។ ក្រសួង និងក្រុមហ៊ុនកំពុងសហការរៀបចំប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈសាមញ្ញសម្រួលដល់បងប្អូនប្រជាពលរដ្ឋអាចធ្វើការបង់ប្រាក់ជាមុន និងប្រើប្រាស់ផ្លូវល្បឿនលឿន ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីស្មុគស្មាញ និងមិនចាំបាច់តម្រូវឱ្យចេះប្រើប្រព័ន្ធបច្ចេកវិទ្យាឡើយ។ រីឯការបង់ប្រាក់ នឹងអាចធ្វើបានជាមួយជម្រើសសំបូរបែប គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។

បច្ចេកវិទ្យានេះក៏នឹងសម្រួលដល់ការចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ ចំណាយពេលយូរនៅច្រកចេញចូលឡើយ។ ដើម្បីចូលទៅកាន់ផ្លូវល្បឿនលឿនបាន បងប្អូនដែលជាអ្នកបើកបរត្រូវប្រើប្រាស់យានយន្តបានចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅក្នុងសុពលភាពឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដែលកំណត់ដោយក្រសួង ដើម្បីធានាបានសុវត្ថិភាពចរាចរណ៍ ព្រមទាំងកាត់បន្ថយបទល្មើសនានា៕

https://s9.kh1.co/__image/w=650,h=365,q=100/07/07d426fa9dced4353abc2153b10bac9f0aa69256.jpg
https://s9.kh1.co/__image/w=650,h=365,q=100/4a/4a1b282482b85ecf63c1c9c1bd2077addbec611f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/95/95cd4bedc6a70638b611c1a986a0ce2c5ef781f2.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e8/e8f3ff8eb47b8119907f034a6299228f9770949b.jpg
https://s9.kh1.co/__image/w=650,h=434,q=100/9a/9ae4d5a540308633f059ab9895566aa3180a9d83.jpg
https://s9.kh1.co/__image/w=650,h=434,q=100/e6/e609daba45f14c7ccff1134ae53652c59eac4f2a.jpg
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T