ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ទីតាំងផ្សារទំនើបសហគមន៍ថ្មីសម្រាប់លោកអ្នក

//s9.kh1.co/60/60d49fccbbe3ce5cc8f1b82e8f8ab25c242c8127.jpg
សង្គម

 ២០-កញ្ញា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ផ្សារទំ​នើប​ ខេ​​ ម៉ល​ អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន​ (Urbanland) ប្រកាសពង្រីក​គម្រោង​ផ្សារទំ​នើបមួយទៀតនៅ​ក្នុង​តំបន់​ព្រែក​ត្នោត ភាគ​ខាងត្បូង​នៃទីក្រុង​ភ្នំពេញ។ ផ្សារទំ​នើប​ ខេ​​ ម៉ល​ ព្រែក​ត្នោត នឹងក្លាយជាទីតាំងសហគមន៍​ថ្មី​មួយ​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​ ២ ......

ភ្នំពេញ៖ ផ្សារទំ​នើប​ ខេ​​ ម៉ល​ អភិវឌ្ឍដោយក្រុមហ៊ុន អឺបេនលែន​ (Urbanland) ប្រកាសពង្រីក​គម្រោង​ផ្សារទំ​នើបមួយទៀតនៅ​ក្នុង​តំបន់​ព្រែក​ត្នោត ភាគ​ខាងត្បូង​នៃទីក្រុង​ភ្នំពេញ។ ផ្សារទំ​នើប​ ខេ​​ ម៉ល​ ព្រែក​ត្នោត នឹងក្លាយជាទីតាំងសហគមន៍​ថ្មី​មួយ​នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​ ២ ដើម្បី​​បង្កើន​ភាពងាយស្រួលដល់អតិថិជន និងភាពរស់រវើកនៃតំបន់ព្រែកត្នោតនាពេលឆាប់ៗខាងមុខ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបថត​គំរូមើលពីលើរបស់ផ្សារទំ​នើប​ ខេ​​ ម៉ល​ ព្រែក​ត្នោត
រូបថត​គំរូមើលពីលើរបស់ផ្សារទំ​នើប​ ខេ​​ ម៉ល​ ព្រែក​ត្នោត

ដោយគ្រាន់តែធ្វើដំណើរត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះចេញពីមហាវិថីសម្តេច ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ ២ លោកអ្នកនឹងអាចមើលឃើញពីទីតាំងរបស់ផ្សារទំនើប ខេ​​ ម៉ល​ ព្រែក​ត្នោត ដ៏ធំទូលាយ អមជាមួយបរិយាកាសធម្មជាតិបៃតង ស្រស់រង់ចាំទទួលស្វាគមន៍ លោកអ្នកនាពេលអនាគត។ 

រចនាជាមួយភាពច្នៃប្រឌិត និងការផ្តោតគំនិតសំខាន់លើផាសុកភាពតាមបែបធម្មជាតិសម្រាប់អ្នកប្រើប្រាស់ គម្រោងផ្សារទំនើបថ្មីនេះ ប្រៀបបីដូចជាសហគមន៍ចម្រុះមួយ ដែលនឹងផ្តល់ជូននូវទីកន្លែងជួបជំុមិត្តភក្តិ និងក្រុមគ្រួសារក្នុងការលម្ហែកម្សាន្ត ក៏ដូចជាការទិញទំនិញប្រចាំថ្ងៃ ព្រមទាំងការចូលរួមប្រារព្ធកម្មវិធីផ្សេងៗជាច្រើនប្រភេទសម្រាប់សហគមន៍នៅជុំវិញតំបន់នេះ​។ 

គម្រោងថ្មីនេះនឹងធ្វើឡើងលើទំហំផ្ទៃដីប្រមាណ ៨,០០០ ម៉ែត្រការ៉េ ដោយរួមមានទីកន្លែងជួបជុំ ជាសាធារណៈផ្លាហ្សាធំទូលាយបែបបើកចំហ និងទីធ្លាបៃតងធម្មជាតិសម្រាប់សកម្មភាពកម្សាន្តផ្សេងៗ ដោយមានទីតាំងស្ថិតនៅជាប់នឹងបុរីចន្ទគីរី ហើយក៏ជាគម្រោងថ្មីមួយទៀតដែលត្រូវបាន បង្កើតឡើងដោយក្រុមហ៊ុនឈ្នះពានង្វាន់ អឺបេនលែន (Urbanland) ក្នុងវិស័យអភិវឌ្ឍន៍ អចលនទ្រព្យ។ 

ផ្សារទំនើបថ្មីនេះបានប្រារព្ធពិធីប្រកាសគម្រោងអភិវឌ្ឍន៍ជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២២ ជាមួយពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងផ្សារទំនើបឡាក់គី ប្រោនកាហ្វេ និង Kungfu Kitchen ស្របពេលដែលដៃគូពិសេសៗជាច្រើនទៀត​នឹងចូលរួមមានវត្តមានជាបន្ត បន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។

លោក ហុក កាំង 
លោក ហុក កាំង 

លោក កាំង ហុក អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន អឺបេនលែន បានមានប្រសាសន៍ថា៖ 

« គម្រោងអភិវឌ្ឍទីមួយនៃផ្សារទំនើប ខេ ម៉ល គឺជាសមិ្ធផលនៃស្នាដៃអភិវឌ្ឍន៍របស់យើងនៅក្នុងតំបន់ វេង ស្រេង។ ហើយក្រុមការងាររបស់យើង​មាន​ភាពជឿជាក់​ក្នុង​ការ​នាំយក​គម្រោងផ្សារទំនើបនេះ ទៅ​ភាគ​​ខាង​ត្បូងនៃ​ទីក្រុង​ភ្នំពេញ ដែលជាតំបន់ដ៏មានសក្តានុពលមួយមានការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័ស។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ដៃគូសហការដំបូងគេទាំងបីរបស់យើង ដែលនេះបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្ត និងភាពជាដៃ​គូរ​ ហើយយើងប្តេជ្ញានឹងសាងសង់គម្រោង​​ ផ្សារទំនើបសហគមន៍ថ្មីដ៏​ល្អបំផុត​សម្រាប់​តំបន់​ព្រែក​ត្នោត។ »

ប្រសាសន៍លោក កាំង ហុក 

លោក Jose Carlos Reis Bettencourt នាយកគ្រប់គ្រងផ្សារទំនើប ឡាក់គី​ បានមានប្រសាសន៍ថា៖ 

« យើងមានការកោតសរសើរដល់ក្រុមការងាររបស់ផ្សារទំនើប ខេ ម៉ល និង អឺបេនលែន ដែលបានខិតខំប្រឹងប្រែងអស់ពីចិត្ត និងប្រើប្រាស់ជំនាញរបស់ខ្លួនក្នុង ការបង្ហាញស្នាដៃរចនាដ៏ល្អប្រណិតប្លែក ហើយពួកយើងពិតជាមានសំណាង ដែលបានចូលរួមជាចំណែកមួយក្នុងការអភិវឌ្ឍន៍ថ្មីនេះ ព្រមទាំងបន្តភាពជាដៃគូ ពាណិជ្ជកម្មរួមគ្នាជាមួយ ប្រោនកាហ្វេ Kungfu Kitchen និងម៉ាកយីហោផ្សេងៗជាច្រើនទៀត។ » 

ប្រសាសន៍លោក Jose Carlos Reis Bettencourt 
អ្នកតំណាងផ្សារទំនើប ខេ ម៉លព្រែកត្នោត និងអ្នកតំណាងដៃគូសហការពាណិជ្ជកម្ម
អ្នកតំណាងផ្សារទំនើប ខេ ម៉លព្រែកត្នោត និងអ្នកតំណាងដៃគូសហការពាណិជ្ជកម្ម

ក្នុងឱកាសនេះដែរ លោកស្រី Denise Lim នាយកគ្រប់គ្រងភោជនីយដ្ឋាន Kungfu Kitchen បានបង្ហាញចំណាប់អារម្មណ៍អំពីភាពជោគជ័យរបស់ភោជនីយដ្ឋាន Kungfu Kitchen ដែលកំពុងបើកដំណើរការនៅផ្សារទំនើប ខេ ម៉ល វេង ស្រេង​ ដោយមានក្រុមការងារផ្សារទំនើប ខេ ម៉ល និង អឺបេនលែន តែងតែផ្តល់ការគាំទ្រ ទំនុកចិត្ត និង ភាពជឿជាក់ ក្នុងការបន្តដំណើរក្នុងភាព ជាដៃគូសហការ ព្រមទាំងផ្តល់ឱកាសដល់ Kungfu Kitchen ចូលរួមក្នុងការពង្រីកសាខាថ្មីរបស់ ខ្លួនមួយទៀតនៅផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ផងដែរ។

អ្នកតំណាងរបស់ ប្រោនកាហ្វេ ដែលជាដៃគូសហការពាណិជ្ជកម្មផ្សារទំនើប ខេ ម៉ល
អ្នកតំណាងរបស់ ប្រោនកាហ្វេ ដែលជាដៃគូសហការពាណិជ្ជកម្មផ្សារទំនើប ខេ ម៉ល

ក្នុងពេលបច្ចុប្បន្ននេះ លោកអ្នកដែលធ្វើដំណើរឆ្លងកាត់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ត្រង់តំបន់ផ្លូវ ៦០ ម៉ែត្រ ជាពិសេសតំបន់ព្រែកត្នោត លោកអ្នកនឹងបានឃើញនូវភាពលេចធ្លោនៃការវិនិយោគ និងការអភិវឌ្ឍន៍ធំៗជាច្រើនរួម​មាន​ គម្រោង​សាងសង់​បុរីសាលា​រៀន និង​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា​ អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅដ៏ធំជាងគេមួយក្នុងតំបន់ និង គម្រោងស្ពានអាកាស ព្រះមុនីវង្សដែលនឹងតភ្ជាប់ចរាចរណ៍សំខាន់ៗឆ្លងកាត់តំបន់​ផ្លូ​វ​ ៦០ ម៉ែត្រ និងតំបន់ស្ទឹងព្រែកត្នោត នាពេលអនាគត។

ទីតាំងផ្លូវ និងតំបន់ព្រែកត្នោតនៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត
ទីតាំងផ្លូវ និងតំបន់ព្រែកត្នោតនៃគម្រោងផ្សារទំនើប ខេ ម៉ល ព្រែកត្នោត

ភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍ដំបូងគេរបស់ផ្សារទំនើប ខេ ម៉ល នៅក្នុងតំបន់ វេង ស្រេង គឺជាភស្តុតាងនៃទស្សនៈវិស័យរបស់ក្រុមហ៊ុន អឺបេនលែន (Urbanland) ក្នុងការរៀបចំអនាគត និងបង្កើនគុណភាពនៃការរស់នៅឱ្យកាន់តែល្អប្រសើរជាងមុនសម្រាប់ប្រជាជនកម្ពុជា។ លើសពីនេះទៅទៀត ការទទួលស្គាល់ និងការគាំទ្រពីអតិថិជនជាច្រើនដល់ផ្សារទំនើប ខេ ម៉ល នេះ បានបង្ហាញពីលទ្ធផលប្រកបដោយផ្លែផ្កាល្អមួយពីសហគមន៍តំបន់ វេង ស្រេងហើយ គម្រោងថ្មី របស់ផ្សារទំនើប ខេ ម៉ល ព្រែកត្នោត ក៏នឹងបន្តផ្តល់ជូននូវការរស់នៅប្រកបដោយផាសុកភាព និងភាពងាយស្រួលដល់សហគមន៍ក្នុងបរិស្ថានប្រណិតបែបធម្មជាតិផងដែរ។

ទិដ្ឋភាពនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង
ទិដ្ឋភាពនៃផ្សារទំនើប ខេ ម៉ល វេង ស្រេង

បច្ចុប្បន្នផ្សារទំនើប ខេ ម៉ល​ មានហាងម៉ាកល្បីៗទាំងក្នុងនិងក្រៅស្រុកចំនួន ៣៣ ហាង និងជាផ្សារទំនើបសហគមន៍ដំបូងគេបង្អស់ក្នុងការលើកកម្ពស់មុខមាត់តំបន់ វេង ស្រេង ដែលបម្រើជូន ប្រជាជនក្នុងសហគមន៍ជុំវិញជាមួយការរចនាស្ថាបត្យកម្មដ៏ល្អឥតខ្ចោះ ប្រកបដោយបរិយាកាសធម្មជាតិបៃតង ហើយដែលកំពុងទទួលស្វាគមន៍អតិថិជនប្រមាណ ៤,៥០០ នាក់ជារៀងរាល់ថ្ងៃ។ 

ទីតាំងរបស់ផ្សារទំនើប ខេ ម៉ល វេង ស្រេង មានចំងាយប្រមាណតែ5 ៥ នាទី ប៉ុណ្ណោះពីរង្វង់មូលស្ទឹងមានជ័យ និងប្រមាណតែ ១០ នាទីពីរង្វង់មូលចោមចៅ និងត្រឹមតែ ១៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិ។ ផ្សារទំនើប ខេ ម៉ល ក៏ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍របស់ KMH Park ក្នុងតំបន់ វេង ស្រេង ដែលឈរនៅលើផ្ទៃដីទំហំ ៦ ហិកតា រួមជាមួយអគារ ISI Tower ផ្ទះអាជីវកម្មចំនួន ៤០ និងតារាងបាល់ទាត់មួយផងដែរ។

អំពីក្រុមហ៊ុន អឺបេនលែន (Urbanland) 

ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងស្រុកមួយដែលមានគោលដៅ បង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅធ្វើការ និងកម្សាន្ដ ជាមួយការប្ដេជ្ញាមុតមាំលើគុណភាព ភាពឋិតថេរ និង ភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន អឺបេនលែន បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថាការ ផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាពរស់នៅរបស់ពួកគេ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព។ 

ក្រុមហ៊ុន អឺបេនលែន ក៏ជាសមាជិក នៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុងស្រុក ខ្នាតធំមួយមានបទពិសោធជាង ២២ ឆ្នាំក្នុងវិស័យសំណង់។ ក្រុមហ៊ុន អឺបេនលែន ត្រូវបានទទួល ស្គាល់តាមរយៈការបង្កើតគម្រោងប្រណីតៗ ពោរពេញដោយភាពច្នៃប្រឌិត ដោយប្រើប្រាស់ការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែល ជាប់ជ័យលាភីរួមមានអាគារ Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម) Embassy Residences និង Embassy Central (ខុនដូបែបប្រណីត) ព្រមទាំងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូងគេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់ វេង ស្រេង គឺ KMH Park ដែលជាផែនការ ធំថ្មីរួមមានអគារ ការិយាល័យហាងលក់ទំនិញ លំនៅឋាននិងសួនលម្ហែកាយបែបធម្មជាតិរួមទាំង K Mall និងអគារ ISI Tower ៕

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងរបស់ក្រុមហ៊ុន អឺបេនលែន សូមចុចនៅទីនេះ Projects - Urbanland Asia៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T