បរទេស៖ អតីតខ្សែប្រយុទ្ធរបស់ Chelsea កីឡាករ Diego Costa បានចាកចេញពីក្លិប ប្រេស៊ីល Atletico-MG មកចូលរួមជាមួយ Wolverhampton Wanderers នៅរដូវក្តៅនេះដោយគ្មានតម្លៃខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខណៈថ្ងៃ ចន្ទ ទី ១២ យប់មិញនេះ Wolves បានប្រកាសបង្ហាញមុខខ្សែប្រយុទ្ធចំណូលថ្មីវ័យ ៣៣ ឆ្នាំជាផ្លូវការ ហើយក្នុងនោះពួកគេបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅមែនទែន តាមរយៈការបង្ហោះរូបភាពនៅលើបណ្តាញសង្គម និងជាពិសេសមានការបង្ហោះវីដេអូ Costa ជាមួយសត្វឆ្កែចចក ដែលជាសត្វតំណាងក្លិបផងដែរ។

ក្រោយថតវីដេអូមួយឃ្លីបនេះរួច, Costa បាននិយាយយ៉ាងដូច្នេះថា៖
ខ្ញុំពិតជាខ្លាចស្លាប់ខ្លាំងណាស់។ ពេលកំពុងកាន់ខ្សែច្រវ៉ាក់បណ្តើរ ខ្ញុំគិតបណ្តើរ, តើវាយ៉ាងម៉េចទៅ ប្រសិនបើចចកទាំងនោះគិតហក់មកកន្ទ្រប់លើខ្ញុំ? ហើយក្រោយមកពួកគេទាំង ៣ បានបន្តការថតជាធម្មតា ដោយសារតែស្ត្រីដែលជាគ្រូបង្ហាត់ នាងបានហៅពួកគេ ហើយនាងបានដើរនៅជុំវិញបរិវេណនោះជាប់ជានិច្ច៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ Sportskeeda