លក្ខណៈនិស្ស័យរបស់មនុស្សកើតថ្ងៃទី ១០

//s9.kh1.co/78/78bf2fadb4de7762efa3b40dcfb1eeb8747e0dfd.jpg
យុវវ័យ

 ២៦-សីហា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ជាមួយលក្ខណៈសម្គាល់ថ្ងៃខែឆ្នាំកំណើតក៏អាចប្រាប់ពីទម្លាប់ផ្ទាល់ខ្លួនរបស់អ្នកបានដែរ! ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញពីទម្លាប់ បុគ្គលិកលក្ខណៈនិស្ស័យរបស់មនុស្សដែលកើតចំថ្ងៃទី១០ ដូចខាងក្រោម ៖

កម្សាន្ត ៖ អ្នក​កើត​ថ្ងៃ​ទី​១០ អ្នកមាន​ទេព​កោសល្យ និង​ពូកែ​ក្នុង​ការងារ​។ បើ​ជា​ស្ត្រី នោះ​ជា​ស្ត្រី​ដ៏​អស្ចារ្យ​ដែល​ល្បី​ ឬ​បើ​ជា​បុរស​ នឹង​បោះ​ជំហាន​លឿនសាងកិត្តិនាម និងកិត្តិយស ក៏ដូចជាមុខតំណែងលេចធ្លោក្នុងសង្គម ព្រោះពួកគេអ្នកមិនអាចទ្រាំធ្វើជាអ្នកដើរតាមបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកជាមនុស្សដែលងាយនឹងការផ្លាស់ប្តូរ ហើយក៏មានគំនិតច្នៃប្រឌិតផងដែរ ដូច្នេះហើយអ្នកអាចបង្កើតអ្វីថ្មីៗ តែក៏រឹងរូសខ្លាំងដែរ និងច្រើន​តែ​បាត់​ឱកាស​ក្នុង​រឿង​ស្នេហា ឬ​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​ជា​ញឹក​ញាប់។ មនុស្សដែលកើតនៅថ្ងៃទី១០ កើតមកជាអ្នកដឹកនាំ មិនមែនអ្នកដើរតាមទេ។

រូបតំណាង
រូបតំណាង

ពួកគេឯករាជ ឆ្លាតវៃ មានអត្តសញ្ញាណផ្ទាល់ខ្លួន ហើយ​មិន​ដើរ​តាម​នរណា​ម្នាក់ ហើយក៏ជាមូលហេតុដែលធ្វើឲ្យអ្នកជោគជ័យដោយមិនពិបាក។ ជាងនេះទៅទៀត ពេលធ្វើអ្វីៗត្រូវមានការខិតខំប្រឹងប្រែងខ្ពស់ដើម្បីឈានទៅដល់គោលដៅ។

អ្នកចូលចិត្តការប្រកួតប្រជែង ហើយ​មិន​ចេះ​បត់បែន​តាម​អ្វី​ទាំងអស់ ប៉ុន្តែ​អ្នក​ជា​ទី​ស្រលាញ់​របស់​មិត្តភក្តិ​របស់​អ្នក ព្រោះដោយភាពស្មោះត្រង់ និងការលះបង់។ មានភាពក្លៀវក្លា និងហ៊ានសម្រេចចិត្ត បុគ្គល​រឹង​ខាងក្រៅ ទន់​ខាងក្នុង ជារឿយៗរក្សាអារម្មណ៍ដើម្បីដោះស្រាយបញ្ហាដោយខ្លួនឯង កម្រសុំជំនួយ៕

អត្ថបទដោយ ៖ Yukvey      

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T