លក្ខណៈនិស្ស័យរបស់មនុស្សកើតថ្ងៃទី ៩

//s9.kh1.co/af/af36704d0edbfeb9e5136b280dfd79a0e75cbd9c.jpg
យុវវ័យ

 ២៦-សីហា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ជាមួយលក្ខណៈសម្គាល់ថ្ងៃខែឆ្នាំកំណើតក៏អាចប្រាប់ពីទម្លាប់ផ្ទាល់ខ្លួនរបស់អ្នកបានដែរ! ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញពីទម្លាប់ បុគ្គលិកលក្ខណៈនិស្ស័យរបស់ដែលកើតចំថ្ងៃទី ៩ ដូចខាងក្រោម ៖

កម្សាន្ត ​៖ អ្នកកើតថ្ងៃទី៩ ​មិន​ពូកែ​ក្នុង​ការ​បង្ហាញ​ខ្លួន​ឯង ឬ​មិន​ផ្សព្វផ្សាយ​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​តាម​ដែល​អ្នក​គួរ​ធ្វើ ទាំងអស់នេះគឺដោយសារតែ អ្នក​មិន​ដឹង​ថា​ត្រូវ​បង្ហាញ​ខ្លួន​​ដោយ​របៀប​ណា​ ឬអ្នកប្រហែលជាមិនខ្វល់ថាអ្នកណាកំពុងសម្លឹងមើល ឬគិតពីអ្នកនោះទេ។ ប៉ុន្តែអ្នកគឺជាមនុស្សរីករាយ ខណៈនៅក្នុងក្រសែភ្នែករបស់មនុស្សភេទផ្ទុយគ្នាយល់ថាអ្នកគឺជាមនុស្សអាថ៌កំបាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកមានភាពរហ័សរហួន និងឆ្លាតវៃ ប៉ុន្តែមិត្តភក្តិរបស់អ្នកពិបាកយល់ពីអ្នកណាស់ ពួកគេអាចមិនដឹងថាបេះដូងពិតរបស់អ្នកគិតយ៉ាងណានោះទេ ព្រោះអ្នកមានទំនោរមិនប្រាប់ ឬបង្ហាញមនុស្សជាទីស្រលាញ់ថាអ្នកស្រលាញ់គេទេ ប៉ុន្តែតែងតែស្រមៃចង់បានមនុស្សម្នាក់ រស់នៅរាប់ឆ្នាំ ឬពេញមួយជីវិត។

រូបតំណាង
រូបតំណាង

ភាព​គួរ​ឲ្យ​ស្រលាញ់​របស់​មនុស្ស​ដែល​កើត​នៅ​ថ្ងៃ​នេះ​ គឺថាអ្នកមានចិត្តទូលាយ សប្បុរស ងាយស្រួល សាមញ្ញ ទំនុកចិត្ត និងទាក់ទាញ។ អ្នក​ក៏​ជា​មនុស្ស​ដែលមាន​គំនិត​ច្នៃប្រឌិត​ផង ហើយតែងតែនាំរឿង​ល្អ​ឲ្យ​កើតឡើងក្នុងជីវិតរបស់អ្នក អ្វីដែលសំខាន់ពេល​មាន​ស្នេហា​គឺប៉ិនប្រចណ្ឌហួងហែង​ច្រើនផងដែរ៕

អត្ថបទដោយ ៖ Yukvey

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T