ឲ្យតែស្រាចូលខ្លួនបន្តិច តារា Kpop ទាំងនេះស្រវឹងទៅជាមនុស្សផ្សេង!

//s9.kh1.co/c8/c886525381192376d9fb3e7d727715ea511c9961.jpg
យុវវ័យ

 ២៦-សីហា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ទោះជាចាញ់ស្រាមែន តែមិនអាចបញ្ឈប់ពួកគេបាន! មកមើលមុខតារា Kpop ល្បី ឲ្យតែស្រាចូលខ្លួនបន្តិចពួកគេដឹងតែប្ដូរលក្ខណៈដូចមនុស្ស២ផ្សេងគ្នា!

កូរ៉េខាងត្បូង ៖ នៅពេលនិយាយអំពីការផឹកស្រា ក៏មានអ្នកជើងខ្លាំងដែលអាចបន្តការផឹកដោយមិនមានអារម្មណ៍ថាមានផលប៉ះពាល់ដោយសារឥទ្ធិពលរបស់វា តែក៏មានអ្នកខ្លះចាប់ផ្ដើមមានអារម្មណ៍វិលៗ ងងុយភ្លាមៗ បន្ទាប់ពីផឹកបានមួយកែវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះមានតារា Kpop ជាច្រើនដែលចូលចិត្តផឹកស្រាពេលសម្រាកការងារ ឬជួបជុំដ៏រីករាយណាមួយ ប៉ុន្តែអកុសលទោះជាពួកគេចូលចិត្តផឹកមែន តែចាញ់ជាតិសុរាខ្លាំង ឲ្យតែស្រាចូលខ្លួនតែបន្តិច ក៏អាចធ្វើឲ្យពួកគេស្រវឹងភ្លាមបាន តែក៏មិនអាចបញ្ឈប់ពួកគេឲ្យឈប់ផឹកបានដែរ។

ខាងក្រោមនេះជាតារា Kpop ទាំង ៥ នាក់ ដែលប្ដូរបុគ្គិលលក្ខណៈដូចមនុស្ស២ផ្សេងគ្នា បន្ទាប់ពីជាតិស្រាចូលខ្លួន ៖

១. J-Hope (BTS)

J-Hope ​ត្រូវ​បាន​គេ​ស្គាល់​ថាសមនឹង​​ជីវិត​នៃកម្មវិធី​ជប់លៀង​ជាមួយ​បុគ្គលិក​លក្ខណៈ​សប្បាយ​រីករាយ ​ និង​ថាមពល​របស់​លោក។ នៅពេលដែលលោកផឹកស្រា លោកតែងតែបង្ហាញពីបុគ្គលិកលក្ខណៈគួរឲ្យស្រលាញ់ដោយបញ្ចប់ដោយស្ងៀមស្ងាត់ និងអារម្មណ៍ងងុយគេងភ្លាមៗ។

J-Hope 
J-Hope 

២. IU

តារាចម្រៀង IU ម្ចាស់បទ "Strawberry Moon" ប្រហែលមានអ្នកជាយល់ច្រឡំថានាងដែលអាចផឹកបានច្រើន ព្រោះជាអ្នកតំណាងសម្រាប់ម៉ាក Soju Brand Chamisul។ ទោះ​បី​ជា​យ៉ាង​ណា នាង​មាន​ការ​អត់​ធ្មត់​តិច​ណាស់​ពេល​និយាយ​ដល់​គ្រឿង​ស្រវឹង ជាធម្មតានាងស្រវឹងបន្ទាប់ពីទទួលទានស្រាសូជូបីកែវលាយជាមួយស្រាបៀរ។

IU 
IU 

៣. Zico

Zico អតីត​សមាជិក​ក្រុម Block B ធ្លាប់​បាន​បង្ហើប​ថា​ធ្លាប់​ឮ​អំពី​របៀប​ដែល​ស្រា​អាច​កាត់​បន្ថយ​ភាពតានតឺង។ ស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍លោកក៏អ្នក ផឹកជាតិអាល់កុលនៅយប់មុនកាលវិភាគថតសំខាន់មួយ ប៉ុន្តែ​ដោយសារ​លោក​មិន​ទម្លាប់​ផឹក ហើយចាញ់ស្រាទៀតនោះ ទើបលោកមកបំពេញ​ការងារយឺត។

Zico 
Zico 

៤. Taeyeon (Girls' Generation)

Taeyeon ត្រូវបានគេដឹងថាចូលចិត្តគ្រឿងស្រវឹងណាស់ តែយ៉ាងណាមិញនាងបានសារភាពថានាងពិតជាមនុស្សដែលមានការអត់ធ្មត់ចំពោះគ្រឿងស្រវឹងទាបបំផុត បើទោះបីជានាងចូលចិត្តផឹកវាក៏ដោយ។

Taeyeon 
Taeyeon 

៥. V (BTS)                           

សមាជិកក្រុម BTS ម្នាក់ទៀតដែលមានការធន់នឹងគ្រឿងស្រវឹងទាបគឺ V ដូច្នេះសូម្បីតែក្នុងអំឡុងពេលជប់លៀងក៏ដោយហ្វេនៗសង្កើតឃើញថា ជាធម្មតាលោកជ្រើសរើសផឹកទឹក ឬភេសជ្ជៈជំនួសវិញ ព្រោះលោកឆាប់ស្រវឹង៕

V 

ប្រភព ៖ Kpopstarz

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T