កាលមុនធ្លា.ក់.លើរាស្រ្ត ឥលូវធ្លា.ក់.លើ ឧ​កញ៉ា ទៀ វិចិត្រ មានអី ឥលូវឧកញ៉ា ត្រៀម​ចំណាត់ការ​ ដោយ​គ្មាន​ក្ដី​អនុគ្រោះ​ លើ​គណនី​ក្លែងក្លាយ​ ចោទប្រកាន់​លោក​ថា ​ជំពាក់​បំណុល​ចិន​

//s9.kh1.co/42/42fd3781abfdd42ea57ef8439322851084227556.jpg
សង្គម

 ២២-សីហា-២០២២ ១ល្ងាច · ៣ ឆ្នាំមុន

កុំឲ្យបានដៃ ពេលនេះ ជនខិលខូច ដែលចោទប្រកាន់ ឧកញ៉ា ទៀ វិចិត្រ កំពុងតែត្រូវសមត្ថកិច្ចសើបអង្កេតហើយ។

ភ្នំពេញ៖ ដូចដែរបងប្អូនអ្នកលេងបណ្ដាញសង្គម បានដឹងរួចមកហើយងថា មួយរយៈថ្មីៗនេះ មាន រឿងរ៉ាវ​ចោទប្រកាន់​ថា ជំពាក់​បំណុល​ហាក់ដូច​ជា​កើត​មាន​ច្រើន​មែនទែន​នៅ​លើ​បណ្ដាញ​សង្គម។ ដោយ​ករណី​ខ្លះ គឺ​មាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​បង្កើត​​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ​ដោយ​យកឈ្មោះ​ និង​រូប​អ្នក​ដទៃ​ទៅ​ប្រើប្រាស់​ជា​រូប​ប្រូ​ហ្វា​ល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ បានប្រើ​គណនី​នោះ​ឆាត​ទៅ​ខ្ចី​លុយ​អ្នក​ដ​ទៃ និង​មាន​ករណី​ខ្លះ​ទៀត​ ជនខិលខូច​បាន​បង្កើត​គណនី​ហ្វេ​ស​​ប៊ុ​ក​ក្លែងក្លាយ​ដើរ​គំរា.ម​ទារ​លុយ​គេ​ទេ ដោយ​ធ្វើការ​ចោទប្រកាន់​ថា បុគ្គល​នេះ ឬ​អ្នកសិល្បៈ​រូប​នេះ​ ជំពាក់​បំណុល​ខ្លួន​ជាដើម បើ​មិន​ព្រម​សង​ទេ នឹង​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ឱ្យ​ខ្មាស់​គេ​ជាដើម។ ដូច​ជា​ករណី​​ពិធីករ លោក សុខ រ៉ា​ស៊ី ដែល​មាន​ស្ត្រី​ម្នាក់​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ​និង​តាំងខ្លួន​ជា​អ្នក​ចងការ​ប្រាក់​​ទាក់ទង​លោក សុខ រ៉ា​ស៊ី ឱ្យ​ដោះស្រាយ​បំណុល​អ្នកសិល្បៈ​ជាដើម​។

លើសពីនេះទៅទៀត ឥឡូវនេះ ករណី​ថ្មី​ចេស​មួយទៀត ​បាន​កើតឡើង​លើ ឧកញ៉ា ទៀ វិចិត្រ រហូត ឧកញ៉ា ទៀ វិចិត្រ​ និង ឧកញ៉ា នឹម វណ្ណៈ ដែល​ជា​កូនស្រី​បង្កើត​លោក​ជំទាវ ហ៊ុន ស៊ី​ណាត សម្ដែង​​ការ​ហួស​ចិត្តជា​ខ្លាំង​។ ដោយ ករណី​ដែល​កំពុង​កើត​លើ ឧកញ៉ា ទៀ វិចិត្រ នោះ គឺ​មាន​បុគ្គល​ម្នាក់​ដែល​​បាន​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​ថា Chhey lii មាន​រូប​ប្រូ​ហ្វា​ល​ហ្វេ​ស​ប៊ុ​ក ជានា​រី​ស្រស់​ស្អាត​មួយ​រូប បាន​បង្ហោះ​រូបថត ឧកញ៉ា ទៀ វិចិត្រ អង្គុយ​ទទួលទាន​ជាមួយ​មនុស្ស​ប្រុស​ស្រី​មួយ​ក្រុម ដោយ​អម​ជាមួយ​សំ​ណេ​រដែ​ល​ចោទប្រកាន់ ឧកញ៉ា ទៀ វិចិត្រ ថា ​ត្រូវ​ចូល​ដោះស្រាយ​បំណុល​។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​នេះ​ផង​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២២​នេះ ឧ​ញ៉ា ទៀ វិចិត្រ បាន​លើក​ឡើង​ថា លោក​បាន​ត្រៀម​ចំណាត់ការ​ដោយ​គ្មាន​ក្ដី​អនុគ្រោះ លើ​អា​ខោ​ន​​ក្លែងក្លាយ​ដែល​ចោទប្រកាន់​លោក​រឿង​ជំពាក់​បំណុល ដោយ​យកឈ្មោះ​ក្រុមហ៊ុន​ចិន​មក​កាង​។ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សំ​ណេ​រ​របស់ ឧ​ញ៉ា ទៀ វិចិត្រ ដែល​មាន​ខ្លឹមសារ​ថា៖

«​មិន​គួរ​ឲ្យ​មាននៅ​ក្នុង​សង្គម​យើង​នោះ​ទេ ខ្ញុំ​ដាច់ខាត​នឹង​តាម​រឿង​នេះ​ឲ្យ​ដឹង​មុខ​ពិត​របស់​ជនខិលខូច​មួយ​នេះ​»​

សារឧ​ញ៉ា ទៀ វិចិត្ត 

សូមទស្សនារូបភាពខាងក្រោម៖

ឧ​កញ៉ាទៀ វិចិត្រ
ឧ​កញ៉ាទៀ វិចិត្រ
ឧ​កញ៉ាទៀ វិចិត្រ
ឧ​កញ៉ាទៀ វិចិត្រ
ការបង្ហោះរបស់ ជនខិលខូច ទៅលើ ឧកញ៉ា នឹម វណ្ណៈ
ការបង្ហោះរបស់ ជនខិលខូច ទៅលើ ឧកញ៉ា នឹម វណ្ណៈ

ង្ហោះរបស់ ជនខិលខូច 

ការបង្ហោះរបស់ ជនខិលខូច ទៅលើ ឧ​កញ៉ាទៀ វិចិត្រ
ការបង្ហោះរបស់ ជនខិលខូច ទៅលើ ឧ​កញ៉ាទៀ វិចិត្រ
សំណេរ ឧ​កញ៉ាទៀ វិចិត្រ
សំណេរ ឧ​កញ៉ាទៀ វិចិត្រ
Heng Sivchean
S.C

អត្ថបទទាក់ទង

//s9.kh1.co/4f/4f74757fc52ce8b3e82b222042deccfe16d0a711.jpg

កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់គោរពបទឈប់បាញ់តាមស្មារតីនៃកិច្ចប្រជុំ(GBC)១៣ចំណុច និងអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងនេះឱ្យបានខ្ជាប់ខ្ជួនដូចគ្នា

 ៣០-សីហា-២០២៥ 
 ១១ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T