ភ្នំពេញ៖ កាលពីថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានបញ្ចេញការមិនពេញចិត្តជាខ្លាំង នៅលើបណ្ដាញសង្គម ទៅលើអត្តចរិតរបស់ លោក សាន ប៊ុនធឿន ដែលតែងតែសុី.ផឹកជេរប.ញ្ចោរ កែមិនឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានព ដោយក្នុងអត្ថន័យបង្ហោះនោះ សម្តេចតេជោ ហ៊ុនសែន បានបញ្ចេញវីដេអូ ថែមទាំងភ្ជាប់ជាមួយសារបែបនេះថា៖
ចរិត្តពាលរបស់សាន ប៊ុនធឿនប្រាកដជា មិនអាចកែប្រែបានឡើយ។ដើម្បីជួយ ដល់សាន ប៊ុនធឿននិងប្រពន្ធកូនខ្ញុំនិង ភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន៥០០ដុល្លារក្នុងមួយខែតាំង ពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿនកុំឱ្យសុីផឹកជេរបញ្ចោរតែចរិត្តមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជារឱ្យមេបញ្ជាការអង្គរក្សស្នើរសុំបណ្តេញ សាន ប៊ុនធឿនចេញពីក្របខណ័្ឌកងទ័ព៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

