ញ៉ាំផ្លែមៀនដឹងអត់ ថាមាន​ប្រយោជន៍ប្រាំយ៉ាងនេះចំពោះសុខភាព?

//s9.kh1.co/82/82aa97c8ddf70d80614bc10b7e46e2e8fdcebc10.jpg
យល់ដឹង

 ១៨-សីហា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

មៀនជាផ្លែឈើមានរសជាតិផ្អែម សម្បូរជាតិទឹក ពិសេសមានសារធាតុចិញ្ចឹមក៏ច្រើនផងដែរ។

មៀនជាផ្លែឈើមានរសជាតិផ្អែម សម្បូរជាតិទឹក ពិសេសមានសារធាតុចិញ្ចឹមក៏ច្រើនផងដែរ។ សារធាតុចិញ្ចឹមសំខាន់ៗនៅក្នុងផ្លែមៀន មាន​ដូចជា ប្រូតេអ៊ីន វីតាមីន C ប៉ូតាស្យូម វីតាមីន B2។ ក្នុងបរិមាណ ផ្លែមៀន ១០០ក្រាម មានផ្ទុក កាឡូរី ៤៥ ប្រូតេអ៊ីន ៥ក្រាម កាបូនអ៊ីដ្រាត ២០ក្រាម ជាតិសរសៃ ១០ក្រាម និង ខ្លាញ់ ០,១ក្រាម។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ពង្រឹងប្រព័ន្ធភាពស៊ាំ

វីតាមីន C ដែលមាននៅក្នុងផ្លែមៀន អាចធ្វើការបានល្អជួយពង្រឹងទៅដល់ប្រព័ន្ធភាពស៊ាំ។ មៀន ១០០ក្រាម មានផ្ទុកវិតាមីន C ចំនួន ៤០% នៃតម្រូវការ​ប្រចាំ​ថ្ងៃ​។ ក្រៅពីនោះនៅមានជាតិសរសៃ ជួយបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំបានដែរ។

២. ជំនួយសុខភាពផ្លូវភេទ

ការសិក្សាបានបង្ហាញថា ផ្លែមៀន ក៏មានសមត្ថភាពពិសេសជួយសម្រួលដល់សុខភាពផ្លូវភេទផងដែរ។ ផ្លែឈើមួយប្រភេទនេះ នៅប្រទេសចិន ត្រូវបានគេយកទៅប្រើប្រាស់ ផ្សំជាមួយនឹងឱសថ ជំនួយដល់សុខភាពផ្លូវភេទ។

៣.ជំនួយថាមពល

ដោយសារតែផ្លែឈើប្រភេទនេះមានកម្រិតកាឡូរីខ្ពស់ ហើយមានជាតិស្ករក៏ច្រើនដែរនោះ ដូច្នេះវាក៏ជាអាហារមួយប្រភេទ ដែលអាចជួយបង្កើនថាមពល។ ក្នុងបរិមាណ ១០០ក្រាម មានជាតិស្ករដល់ទៅ ៦៥ក្រាម។

៤. ប្រឆាំងការលាក

សមត្ថភាពពិសេសបន្ថែមទៀត របស់ផ្លែមៀន គឺអាចប្រឆាំងទៅនឹងការរលាកដោយអុកស៊ីតកម្ម និងអាចកាត់បន្ថយពីជំងឹមហារីកបាន ពិសេសអ្នកដែលមានហានិភ័យប្រឈមនឹងជំងឺមហារីកសុដន់ និងក្រពេញប្រូស្ដាត ព្រោះផ្លែមៀន មានផ្ទុកអាស៊ីត ellagic epicatechin និង gallic។

៥. បង្កើនការចងចាំបានល្អ

ផ្លែមៀន ក៏អាចធ្វើឲ្យខួរក្បាលដំណើរការ និងចងចាំបានល្អប្រសើរ។ ការសិក្សា បានបង្ហាញថា ផ្លែមៀនជួយកាត់បន្ថយជំងឺ ភ្លេចភ្លាំងតាមវ័យផងដែរ។ ដោយសារតែវាមានរស់ជាតិផ្អែមខ្លាំង ទើបជាមូលហេតុភាគច្រើន អ្នកមានវ័យចំណាស់ ដែលប្រឈមនឹងជំងឹទឹកនោមផ្អែម មិនហ៊ាន បរិភោគវានោះទេ ព្រោះបារម្ភ​ពីការកើនឡើងកម្រិតជាតិស្ករ ជាងផ្លែឈើធម្មតា។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T