ហេតុផល ៤យ៉ាង គេជឿថាកាហ្វេអ៊ីនអាចជួយសម្រកគីឡូ!

//s9.kh1.co/2b/2b7042ff7695eb9e20fab2ae1f143dbcb83b246c.jpg
យល់ដឹង

 ១៨-សីហា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

បើនិយាយទៅដល់កាហ្វេគ្នាយើងប្រកដជាស្គាល់ និងធ្លាប់បានសាកខ្លះហើយគ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។

បើនិយាយទៅដល់កាហ្វេគ្នាយើងប្រកដជាស្គាល់ និងធ្លាប់បានសាកខ្លះហើយគ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ប៉ុន្ដែមានដឹងអត់ថា កាហ្វេក៏ជាភេសជ្ជៈមួយប្រភេទ ជួយបញ្ចុះជាតិខ្លាញ់ក្នុងរាងកាយ និងអាចជួយសម្រក​ទម្ងន់​បានដោយផ្អែកលើមុខងារសំខាន់ៗមួយ​ចំនួន​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. កាហ្វេរក្សាការរំញោចប្រព័ន្ធប្រសាទ

កាហ្វេផលិតចេញពីគ្រាប់ធញ្ញជាតិ ដែលផ្ដល់នូវសារធាតុកាហ្វេអ៊ីនជាចម្បងនិងជាសារធាតុសំខាន់ ជួយរំញោចដល់ប្រព័ន្ធប្រសាទ​ឲ្យដំណើរការបានល្អ។ មិនត្រឹមតែប៉ុណ្ណោះ កាហ្វេក៏មានមុខងារជួយជំរុញឲ្យអារម្មណ៍ស្រស់​ស្រាយ កាត់បន្ថយភាពនឿយ​ហត់ និងអារម្មណ៍តានតឹង ពិសេសបើបានញ៉ាំកាហ្វេហើយ ហាត់ប្រាណ កាន់​តែកើនឡើងប្រសិទ្ធភាពពី ១២ ទៅ ១៥% ចំពោះសុខភាពថែមទៀត។

២. កាហ្វេអ៊ីនជួយបញ្ចុះជាតិខ្លាញ់

កាហ្វេអ៊ីន ធ្វើការជាមួយប្រព័ន្ធប្រសាទដោយបង្កើនកម្រិតអ័រម៉ូន Epinephrine ក្នុងសរសៃឈាមទៅបំបែកកោសិកាខ្លាញ់ ក្នុងរាងកាយគ្រប់កន្លែង។ ដំណើរការនេះថ្វីដ្បិតតែមិនអាចធ្វើឲ្យអ្នកផឹកកាហ្វេស្រកគីឡូទាំងស្រុង ប៉ុន្ដែ​វាក៏អាចគ្រប់គ្រងជាតិខ្លាញ់បានល្អ និងក៏ទាមទារឲ្យអ្នកផឹកកាហ្វេរក្សារបបអាហារឲ្យបានត្រឹមត្រូវ។

៣.កាហ្វេអ៊ីនជួយបង្កើនមេតាប៉ូលិស

ដំណើរការមេតាប៉ូលិសកាន់តែលឿន គឺជាសញ្ញាមួយបង្ហាញថា អ្នកកាន់តែគ្មានការព្រួយបារម្ភចំពោះការញ៉ាំច្រើន ដោយមិនខ្លាចឡើងគីឡូឡើយ។ ពោះការធ្វើមេតាបូលិសបានល្អ កាន់តែលឿន ដំណើរការដុតជាតិខ្លាញ់ក្នុងរាងកាយបានកាន់តែលឿនផងដែរ។ តាមការសិក្សាមួយបង្ហាញថា កាហ្វេអ៊ីន អាចដុតជាតិខ្លាញ់ក្នុងរាងកាយបានដល់ទៅ២៩% ក្នុងដំណើរការមួយនេះ ប៉ុន្ដែសម្រាប់អ្នកធាត់ លើសទំងន់ខ្លាំង អាចបានតែ ១០%ប៉ុណ្ណោះ។

ក្នុងបរិមាណ​កាហ្វេ ១កែវ ២៤០ ​មិល្លីលីត្រ មាន​កាហ្វេអ៊ីនរហូត​ដល់ ៩៥​ក្រាម។ ដូច្នេះវាជួយ​បង្កើន​មេតាប៉ូលិស ក្នុង​ការ​ដុត​កាឡូរី​ក្នុង​រាងកាយ​របស់​យើង។ ហើយនេះ ក៏ជាមូលហេតុ​មួយ ដែល​កាហ្វេអ៊ីន ត្រូវប្រើ​ក្នុង​ថ្នាំ​សម្រក​ទម្ងន់។

៤. កាហ្វេអ៊ីនកាត់បន្ថយចំណង់អាហារ

ក្រៅពីបង្កើនល្បឿននៃការធ្វើមេតាប៉ូលីស កាហ្វេអ៊ីនក៏ជាផ្នែកមួយ ជួយកាត់បន្ថយការឃ្លាន និងចំណង់អាហារបានដែរ។ ការញ៉ាំកាហ្វេ សម្រាប់​អ្នកដែលគ្មានប្រតិកម្មនឹងជាតិកាហ្វេអ៊ីន អាចមានអារម្មណ៍ឆ្អែត មិនសូវឃ្លានបាយ តែមានកម្លាំង។ បទពិសោធន៍មួយនេះ មានអ្នកចែករំលែកច្រើន ដែលការញ៉ាំកាហ្វេ អាចធ្វើឲ្យពួកគេមានកម្លាំង បើទោះបីមិនបានញ៉ាំអាហារត្រឹមមួយពេលក៏ដោយ។ ចំណុចនេះក៏អាចត្រូវចិត្ដសម្រាប់អ្នកដែលមានបំណងសម្រកគីឡូ។

ទន្ទឹមគ្នានោះដែរ លោកសាស្ដ្រាចារ្យ Connie Diekman អ្នកជំនាញផ្នែកអាហារូបត្ថម្ភនៃវិទ្យាស្ថានស្រាវជ្រាវពីរបបអាហារនៃសហរដ្ឋអាមេរិក បានលើកឡើងថា លោកទទួលស្គាល់ថាកាហ្វេពិតជាជួយដល់ការសម្រកទម្ងន់ពិតមែន ប៉ុន្តែការទទួលទានកាហ្វេច្រើន ពិសេសក្នុងបរិមាណកាហ្វេ៤ពែង អាចបង្កឥទ្ធិពលមួយចំនួនដល់រាងកាយផង​ដែរ ដូចជា ឈឺក្បាល បេះដូងលោតញាប់ ឈឺក្រពះ ជាដើម។ ជារួម ការទទួលទានកាហ្វេក្នុងបរិមាណត្រឹមតែ ១ ទៅ ២​ពែងក្នុង១ថ្ងៃ គឺល្មមគ្រប់គ្រាន់ដែលផ្តល់ប្រយោជន៍ឱ្យរាងកាយ ហើយកាហ្វេនឹងជំរុញប្រសិទ្ធិភាពបន្ថែម សម្រាប់អ្នកចង់ស្រកគីឡូដោយការហាត់ប្រាណ។

យ៉ាង​ណា​គ្នា​យើង​គួរ​ចាំ​ថា កាហ្វេសុទ្ធ​គឺ​ស្ទើរ​តែ​គ្មាន​កាឡូរី​​​ ប៉ុន្តែ​បើ​យើង​ថែម​ស្ករ ឬ​ទឹកដោះ​គោ​កាន់​តែ​ច្រើន នោះ​កាឡូរី​ក៏​កាន់​តែ​ច្រើន​ទៅ​តាម​ហ្នឹង​ដែរ​។ ការ​មាន​កាឡូរី​លើស​តម្រូវការ​នោះ​នឹង​ធ្វ់ើឲ្យ​យើង​ឡើង​គីឡូ និង​ធាត់​បាន​។ ឧទាហរណ៍កាហ្វេ​ខ្មៅ​ ២៤០​មិល្លីលីត្រ​មាន​​តែ ២កាឡូរី តែ​បើ​កាហ្វេ​ឡាតេ​ (Flavored latte) វិញ​ក្នុង​ចំណុះ​ដូច​គ្នា​មាន​រហូត​ដល់​ ១៣៤​កាឡូរី​។​​​

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T