កម្សាន្ត ÷ នៅពេលដែលនិយាយពី Kpop គ្មានអ្នកណាដែលថា មិនគិតដល់ក្រុម BLACKPINK នោះទេនាពេលបច្ចុប្បន្ននេះ ដែលចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ ២០១៦មក ក្រុមតារាចម្រៀងស្រីនេះ ទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយសារសមត្ថភាព ភាពប៉ិនប្រសប់ រូបសម្រស់ និងមន្តស្នេហ៍របស់សមាជិកម្នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ថ្មីៗនេះអ្នកគាំទ្រមិនអាចទប់ចិត្តរំភើបបាន ដោយសារតែក្រុមជិតត្រឡប់មកវិញ ជាមួយបទ «Pink Venom» ហើយនៅពេលដែលពួកគេបញ្ចេញ MV Teaser ក្រុមក៏ត្រូវបានគេសរសើរ ទៅលើការជួបផ្សព្វផ្សាយ វប្បធម៌ប្រពៃណីកូរ៉េ បន្ទាប់ពី BLACKPINK ធ្លាប់បានទទួលការសរសើរបែបនេះម្តងរួចទៅហើយ កាលពីពួកគេស្លៀក Hanbok នៅក្នុងបទ «How You Like That»។
ក្នុងនោះ ឈុតខ្លីៗក្នុង MV សម្រាប់ការវិលត្រលប់មកវិញរបស់ BLACKPINK សម្រាប់បទ «Pink Venom» ត្រូវបានចេញផ្សាយ នៅពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៧ ខែសីហា ហើយទោះបីជាវាមានរយៈពេលខ្លីត្រឹមតែ ២៣ វិនាទីក៏ដោយ ប៉ុន្តែរូបភាព និងសម្លេងដ៏អស្ចារ្យរបស់សមាជិកម្នាក់ៗ គឺពិតជាអស្ចារ្យ។
អ្វីដែលកាន់តែពិសេស ក្នុងវីដេអូនោះរួមបញ្ចូលទាំង សម្លេង Geomungo និងរូបភាពដ៏អស្ចារ្យនៃ Angbuilgu ពីសម័យ Joseon ដែលវត្ថុទាំងពីរនេះ គឺជាបេតិកភណ្ឌកូរ៉េដ៏មានតម្លៃ ហើយការបញ្ចេញឈុតខ្លីៗនេះ ធ្វើឲ្យមហាជនសរសើរ ដល់ក្រុមផលិតកម្ម BLACKPINK និង YG ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការផ្សព្វផ្សាយវប្បធម៌ប្រពៃណីកូរ៉េ ទៅកាន់ពិភពលោក៕
ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ÷
ប្រភព : Kbizoom