សមងារជាជំទាវ! នៅ សូនីតា ស្អាត សមសួនថ្លៃថ្នូរណាស់

https://s9.kh1.co/ec/ec9c1675fbfe4c82f83e38e4eb69651272aa274d.jpg
តារា & កម្សាន្ដ
 18-Aug-2022 10am · a month ago

សមសួនថ្លៃថ្នូរណាស់ មួយឈុតនេះ នៅ សូនីតា ស្អាតសាកសមនិងងារជាជំទាវមែន។

ភ្នំពេញ៖ ពិតណាស់ អ្នកនាង នៅ សូនីតា បច្ចុប្បន្ន កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយស្វាមី និង​កូនប្រុស បន្ទាប់ពីមានគ្រួសារ តារាស្រីរូបនេះ តែងតែបង្ហោះរូបភាព បង្ហាញពីសកម្មភាព រស់នៅប្រចាំថ្ងៃ យ៉ាងមានសុភមង្គលទៅកាន់ហ្វេនៗបានឃើញជានិច្ច។    

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ បើទោះបី នៅ សូនីតា មានកូនរួចតែនាងនៅតែ មានរាងស្អាត និង សម្រស់ស្រស់ស្អាតដដែល។ ជាពិសេស បើទោះនាងមានភាពមមាញឹក និងការមើលថែទាំកូន យ៉ាងណាក៏ដោយ ក៏សម្រស់របស់នាងនៅតែស្រស់ស្អាត មិនចាញ់កាលពីមុននោះឡើយ បើងាកមកមើលពីរូបភាពថ្មីរបស់នាង នាងពិតជាមានរូបរាងស្លីម ស្អាតស្រស់ស្អាត មិនខុសគ្នាកាលនាងនៅក្រមុំនោះទេ។

ជាក់ស្ដែង បើក្រលេកមើល នៅ សូនីតា ប៉ុន្មានសន្លឹកនេះវិញ រឹតតែស្អាតថ្លៃថ្នូរ សមសួនមែនទែន ជាពិសេសគឺសមងារជាជំទាវតែម្ដង ដោយមកជាមួយឈុតបែបប្រពៃណី អាវសូត្រដៃតូច អមជាមួយនឹងការតុបតែងសក់លើកបួង មើលទៅពិតជាស្រទន់ស្រស់សោភា គួរឲ្យចង់គយគន់មែនទែន៕

សូមទស្សនារូបភាពខាងក្រោម៖

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងគ្រួសារ
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
Heng Sivchean
S.C

អត្ថបទទាក់ទង