កម្សន្ត ៖ តាមជំនឿ ម្រាមដៃកណ្តាលគឺមានសារៈសំខាន់ ដោយសារតែ វាគឺជាម្រាមដៃ ដែលទទួលបានបន្ទាត់សំណាងដែលមានន័យដល់អាជីព និងវិធីរស់នៅក្នុងជីវិតបច្ចុប្បន្ន។ ជាពិសេស ម្រាមដៃកណ្ដាលជាម្រាមដៃដែលតំណាងឲ្យតួអង្គរបស់អ្នកផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតោះមកមើលជំនឿលើម្រាមដៃដូចខាងក្រោម ៖
- ប្រសិនបើម្រាមដៃកណ្តាលវែងពេក អ្នកជាមនុស្សមិនបង្ហាញអារម្មណ៍ មុខស្មើៗ តែប្រសិនបើវាខ្លីពេកបង្ហាញថាអ្នកជាមនុស្សរវៀស ប្រញ៉ាប់ប្រញ៉ាល់នៅមិនសុខ។
- ម្រាមដៃកណ្តាលគឺត្រង់ដូច្នេះវាជាការល្អ បើមិនត្រង់ទេ បង្ហាញថាអ្នកជាមនុស្សឲ្យតម្លៃខ្លួនឯងជាធំ។
- បើមានស្នាមឆ្កូតនៅសន្លាក់ ជារឿយៗអ្នកជាមនុស្សដែលត្រូវរស់នៅឆ្ងាយពីម្តាយ។
- ប្រសិនបើម្រាមដៃកណ្តាលវែង បង្ហាញថាអ្នកជាមនុស្សស្រលាញ់សន្តិភាព ចូលចិត្តការអប់រំ។

- ប្រសិនបើវាមានរាងការ៉េ និងក្រាស់ បង្ហាញថាអ្នកជាមនុស្សចូលចិត្តគិតច្រើន។
- ប្រសិនបើម្រាមដៃរបស់អ្នកខ្លី ឬមានស្នាមជាំ អ្នកជាមនុស្សដែលនឹងមិនខ្វល់ពីអ្វីទាំងអស់។
- ប្រសិនបើម្រាមដៃកណ្តាលវែងជាងបាតដៃ អ្នកជាមនុស្សដែលធ្វើអ្វីគឺត្រូវតែប្រុងប្រយ័ត្នជានិច្ច។
- ប្រសិនបើម្រាមដៃកណ្តាលខ្លីជាងបាតដៃ មានន័យថាអ្នកជាមនុស្សមានភាពអត់ធ្មត់ និងមានទំនោរធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស៕
ប្រភព ៖ Campus-star