ប្រទះឃើញ Ryujin ក្រុម ITZY ទៅរក Idol ប្រុសដល់ផ្ទះ?

//s9.kh1.co/4b/4bd9667e592968f065002202d003e727f73b1ad7.jpg
តារា & កម្សាន្ដ

 ១៨-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

អ្នកគាំទ្រទូទាំងពិភពលោកកំពុងទាមទារឱ្យ JYP ការពារ Ryujin ពីការណាត់ជួបម្តងទៀត

កម្សាន្ត ÷ កាលពីកន្លងទៅថ្មីៗនេះ មានពាក្យចចាមអារ៉ាមដ៏ល្បីមួយ ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូង ដែលមានអ្នកគាំទ្រម្នាក់ថតបាន តារា Kpop ស្រីម្នាក់មកពីផលតកម្មធំ កំពុងឈររង់ចាំនៅមុខបន្ទប់អាផាតមិន របស់ក្រុម Idol ប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាស្រីដែលគេថតបាន
តារាស្រីដែលគេថតបាន

ក្នុងនោះ ទោះជារូបភាពត្រូវបានធ្វើឲ្យព្រាល​ មើលមិនឃើញមុខក៏ដោយ ក៏មានអ្នកនិយមលេងអ៊ីនធើណែតមួយចំនួន បានសន្និដ្ឋានថានោះគឺជា Ryujin សមាជិកក្រុម ITZY កំពុងឈររង់ចាំ Haechan សមាជិកក្រុម NCT ទាំងមិនមានភស្តុតាង។

Ryujin
Ryujin

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលតារាប្រុសស្រីទាំង ២ដួងនេះ ត្រូវបានគេទំលាក់ចូលទៅក្នុងពាក្យចចាមអារ៉ាមណាត់ជួប ទាំងគ្មានភស្តុតាងអ្វីសោះ ហើយលើកនេះ អ្នកគាំទ្រមិនអាចសម្ងំស្ងៀមបាន ក៏នាំគ្នាចូលទៅកាន់សមាគមអនឡាញ Twitter Trending ទាមទាឲ្យ JYP ចាត់វិធានការ ការពារ Ryujin និងខ្លះក៏បានចេញមុខបកស្រាយការពារ Haechan ផងដែរ ៕

Haechan
Haechan
Haechan និង Ryujin
Haechan និង Ryujin

ប្រភព : GStarlive

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T