រាងខ្មើតតិចមកលើកនេះ!​ អាល់ប៊ុមថ្មី BLACKPINK បានកម្មង់ទុក១.៥ លានកូពី គិតត្រឹមមួយសប្តាហ៍

//s9.kh1.co/e3/e3037cf9c77b16a86133222a75095d2e174d26a2.jpg
តារា & កម្សាន្ដ

 ១៨-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

អាល់ប៊ុមខ្នាតធំទី ២ «Born Pink» ទទួលបានការកម្មង់ទុកមុនចំនួន ១.៥ លានកូពីក្នុងរយះពេល ១ សប្តាហ៍។

កូរ៉េខាងត្បូង៖ YG Entertainment បានប្រកាសកាលពីថ្ងៃទី ១៨ ខែសីហាថា ការបញ្ជាទិញជាមុនសម្រាប់អាល់ប៊ុមធំទី ២ របស់ក្រុមចម្រៀងនារី BLACKPINK មានឈ្មោះ «BORN PINK» លើសពី ១.៥ លានកូពីក្នុងរយៈពេលមួយសប្តាហ៍នៃការបញ្ជាទិញជាមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វាជាតួលេខ ខ្ពស់បំផុតរបស់ក្រុមចម្រៀងនារី K-pop ត្រូវបានរំពឹងទុក ដោយពិចារណាថាកាលបរិច្ឆេទចេញផ្សាយអាល់ប៊ុម (ថ្ងៃទី ១៦ ខែកញ្ញា) មានរយៈពេលជិតមួយខែទៀត​ ហេតុដូច្នេះ ត្រូវបានគេប៉ាន់ស្មានថា តួលេខអាចនឹងហក់លោតដល់ ២ លាន ឬខ្ពស់បំផុតឈានចូល ៣ លានបើអាចទៅរួច។

ជាការពិត BLACKPINK តែងតែជាអ្នកបានផ្លាស់ប្តូរកំណត់ត្រាថ្មី ក្នុងនាមជាអ្នកដំបូង ល្អបំផុត និងច្រើនបំផុត នៅលើតារាងសកលសំខាន់ៗ មិនថា YouTube គ្រប់ពេលបទចម្រៀងនីមួយ ៗ ដែលពួកគេចេញផ្សាយរាល់ដង។

ក្នុងពេលជាមួយគ្នានេះ BLACKPINK នឹងត្រលប់មកវិញជាមួយនឹងបទចម្រៀងដែលចេញមុន «Pink Venom» នៅថ្ងៃទី ១៨ ខែសីហា វេលាម៉ោង ១ រសៀល ត្រូវនឹងម៉ោង​១១ ព្រឹក (ម៉ោងក្នុងស្រុក)៕

ប្រភព៖ newsen

សូមទស្សនារូបភាពខាងក្រោម៖

BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
BLACKPINK
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T