ចូលវ័យ៥២ឆ្នាំ Jessica Hsuan ក្មេងជាង២០ឆ្នាំ មិនខ្ចីចាស់សោះ

//s9.kh1.co/a4/a4335cc88b8770a215e0f20a0cd02970ec7e679c.jpg
តារា & កម្សាន្ដ

 ១៨-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

៥២ ឆ្នាំមែន តែ Jessica Hsuan នៅតែថតរូបបង្អួតសម្រស់ ទទួលកោតសរសើរមុខមាត់មិនខ្ចីចាស់។

ហុងកុង៖ បើនឹកដល់រឿងហុងកុង ទូរទស្សនិ៍ប៉ុស្តិ៍ TVB តារាសម្តែងស្រីហុងកុង Jessica Hsuan រាល់តួអង្គដែលកំពូលតារាសម្តែងស្រីជើងចាស់រូបនេះដើរតួ សុទ្ធតែទទួលបានការកោតសរសើរ ជាមួយទេពកោសល្យ ដ៏ប៉ិនប្រសប់ បូករួមនឹងបទពិសោធនិ៍ជាច្រើនឆ្នាំទៀតនោះ ត្រូវបានមហាជន ចូលចិត្តគោរពស្រលាញ់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេត្រូវបានឲ្យដឹងថា រូបនាងបានឈានចូលវ័យ ៥២ ឆ្នាំ​​ហើយ តែ​រូប​សម្រស់​នៅតែមានភាព​លេច​ធ្លោ​ គួបផ្សំរាងកាយនៅតែសាច់ចាំ សូម្បីតែ ផ្ទៃ​​មុខតារាស្រីរូបនេះ​នៅតែមានសភាពក្មេងជាងវ័យ តឹងណែនម៉ងខៃ មើលទៅស្រស់ស្អាត ​​និងទាក់ទាញយ៉ាងចម្លែក ទោះមានវ័យកាន់តែជ្រេហើយក្តី​។

ក្នុង​ពេល​ជា​មួយគ្នា​នោះដែរ ក៏​​មាន​មហាជន ហ្វេនៗ ក៏ដូចជា អ្នក​ដែល​និយម​លេង​បណ្តាញ​សង្គម​ជា​ច្រើន ក៏​បាន​បង្ហាញ​មតិពោលសរសើរច្រើនក្រៃលែង ទៅនឹងសម្រស់ដ៏ស្រស់សោភា មិនចាស់តាមវ័យ របស់តារាស្រីជើងចាស់រូបនេះ ថែមទាំងបានជូនពរ តាមរយៈការបង្ហោះរូបភាពជាច្រើន ក្នុងថ្ងៃពិសេស​របស់នាងជា​ហូហែរដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Jessica Hsuan
Jessica Hsuan
Jessica Hsuan
Jessica Hsuan
Jessica Hsuan
Jessica Hsuan
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T