មិនទាន់អស់ចិត្ត Amber Heard ជះលុយជួល មេធាវី តទល់ អតីតស្វាមីលើតុលាការ

//s9.kh1.co/6d/6d36b65c33945f200874373d04140b77df0d02d7.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

Amber Heard បានបណ្តេញមេធាវីចាស់របស់នាង និងជួលមេធាវីថ្មីពីររូប ដោយសង្ឃឹមជាខ្លាំង នៅក្នុងបណ្តឹងបរិហារកេរ្តិ៍ជាមួយអតីតស្វាមី Johnny Depp ។

បរទេស៖ តារាសម្តេង Amber Heard បានជួលមេធាវីថ្មីពីររូបដែលតំណាងឱ្យ គឺលោក David Axelrod និង Jay Ward Brown ដែលជាមេធាវីល្បីខាងដោះស្រាយបណ្តឹងទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ សម្រាប់ លើបណ្តឹងឧទ្ធរណ៍ នាពេលខានមុខនេះ ជាមួយអតីតស្វាមីតារាស្រីរូបនេះលោក Johnny Depp។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Amber Heard បានឈប់សហការជាមួយមេធាវីស្ត្រី Elaine Bredehoft ដែលជាមេធាវីសំខាន់របស់នាងក្នុងសំណុំរឿងជាមួយ Johnny Depp ដែលអូសបន្លាយជាច្រើនឆ្នាំមកនេះ​​ ដោយ Ben Rottenborn សហទីប្រឹក្សារបស់ Elaine Bredehoft នឹងបន្តតំណាងឱ្យ Amber ក្នុងអំឡុងពេលដំណើរការបណ្តឹងឧទ្ធរណ៍ដដែល។

គួររំលឹកផងដែរ បណ្តឹងបរិហារកេរ្តិ៍បានចាប់ផ្តើមនៅឆ្នាំ ២០១៩ នៅពេលដែល Johnny Depp បានប្តឹង Amber Heard ពីបទបង្កាច់បង្ខូច និងបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកនៅក្នុងវិចារណកថាដែលបានបោះពុម្ពផ្សាយនៅក្នុងកាសែត Washington Post ក្នុងខែធ្នូ ឆ្នាំ ២០១៨។

ក្នុងសំណេរទាំងនោះ Amber សរសេរអំពីបទពិសោធន៍របស់នាងក្នុងនាមជាជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារ និងសម្ពាធជាច្រើន ដោយតារាស្រីរូបនេះមិនបាននិយាយពីឈ្មោះ Johnny Depp នោះទេ ប៉ុន្តែតារាប្រុសរូបនេះបញ្ជាក់ថា Amber សម្តៅលើនាង ដោយសារតែនាងបានចោទប្រកាន់លោកពីបទហិង្សាក្នុងអំឡុងពេលលែងលះឆ្នាំ ២០១៦។

ទៀតសោត Johnny អះអាង​ថា អត្ថបទ​នេះ​ធ្វើ​ឲ្យ​លោក​បាត់​កុងត្រា​ថត​ភាពយន្ត កេរ្តិ៍​ឈ្មោះ​របស់​លោកត្រូវបាត់បង់យ៉ាងធ្ងន់ធ្ងរ ហេតុដូច្នេះ រូបលោកបានប្តឹង Amber ពីបទបរិហារកេរ្តិ៍ និងទាមទារសំណងចំនួន ៥០ លានដុល្លារ តែយ៉ាងណា Amber ប្ដឹង​មក​វិញ​ភ្លាម ៗ​ ដោយ​ទាមទារ​សំណង​១០០​លាន​ដុល្លារ៕

ប្រភព៖ ngoisao

សូមទស្សនារូបភាពខាងក្រោម៖

Amber Heard
Amber Heard
Amber Heard
Amber Heard
Amber Heard
Amber Heard
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T