មួយគូទៀតហើយ Gong Hyo Jin និង Kevin Oh នឹងរៀបការនៅខែតុលា

//s9.kh1.co/c8/c8417fa226b3acf7cd6d94bd5e8e55551fb27a04.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

តារាសម្តែង Gong Hyo Jin និងតារាចម្រៀង Kevin Oh នឹងរៀបការនៅខែតុលាឆ្នាំនេះ

កម្សាន្ត ÷ បច្ចុប្បន្ននេះ មានតារាកូរ៉េជាច្រើនបានប្រកាស ការភ្ជាប់ពាក្យ បង្ហាញមុខគូស្នេហ៍ ក៏ដូចជាប្រកាសការរៀបការជាដើម ក្រោយពួកគេបានទាក់ទាំងគ្នាអស់ជាច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយអម្បិញមិញនេះ គូរស្នេហ៍តារាសម្តែងល្បីមួយគូ គឺ Gong Hyo Jin និង Kevin Oh ក៏ទើបតែប្រកាសដំណឹងល្អរបស់ពួកគេផងដែរ ដោយពួកគេបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំង Xportnews ដែលភ្នាក់ងាររបស់ Gong Hyo Jin បានបញ្ជាក់ថានាង និង Kevin Oh នឹងរៀបការនៅខែតុលា ខាងមុខ។

ក្នុងនោះ យោងតាមរបាយការណ៍ផ្តាច់មុខពី Osen បានឱ្យដឹងថា Gong Hyo Jin និង Kevin Oh នឹងរៀបការនៅខែតុលាឆ្នាំនេះ ហើយ SPOTV បានបញ្ជាក់ថា គូស្នេហ៍មួយគូនេះ នឹងរៀបចំពិធីមង្គលការតូចមួយ នៅទីក្រុងញូវយ៉ក ដោយមានតែក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធចូលរួមប៉ុណ្ណោះ។

គួររំលឹកផងដែរថា នៅក្នុងមង្គលការរបស់ Hyun Bin និង Son Ye Jin កន្លងទៅ គឺ Gong Hyo Jin ជាអ្នកដែលទទួលបានភួងផ្កា ធ្វើឲ្យគ្រប់គ្នាបានទស្សន៍ទាយអាពាហ៍ពិពាហ៍ របស់នាងនាពេលខាងមុខរួចទៅហើយ តែមិននឹងស្មានថាលឿនយ៉ាងនេះ៕

Gong Hyo Jin និង Kevin Oh 
Gong Hyo Jin និង Kevin Oh 
Gong Hyo Jin និង Kevin Oh 
Gong Hyo Jin និង Kevin Oh 
Gong Hyo Jin និង Kevin Oh 
Gong Hyo Jin និង Kevin Oh 
Gong Hyo Jin និង Kevin Oh 
Gong Hyo Jin និង Kevin Oh 
Gong Hyo Jin និង Kevin Oh 
Gong Hyo Jin និង Kevin Oh 

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T