កំលោះចាស់៤២ឆ្នាំ Lee Dong Wook ត្រូវហ្វេនហៅពូ លែងហៅ oppa

//s9.kh1.co/d4/d4e6fa9f4adefae663b27fc58ca0a668978f76bb.jpg
តារា & កម្សាន្ដ

 ១៧-សីហា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ការឆ្លងឆ្លើយសាររវាង Lee Dong Wook និងអ្នកគាំទ្រថ្មីៗនេះ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង

កម្សាន្ត ÷ ថ្មីៗនេះ កំពុងមានរឿងគួរឲ្យចាប់អារម្មណ៍មួយ បានកើតឡើងដោយសារតែ តារាសម្តែងប្រុសរូបសង្ហា វ័យ ៤២ឆ្នាំ Lee Dong Wook បានឆ្លើយតបទៅនឹងសាររបស់អ្នកគាំទ្រ នៅក្នុងកម្មវិធី Universe Private Message

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lee Dong Wook
Lee Dong Wook

ក្នុងនោះ កម្មវិធី Universe Private Message គឺជាកម្មវិធីផ្ញើសារ ដែលអនុញ្ញាតសិល្បករ និងអ្នកគាំទ្រមានទំនាក់ទំនងបានដោយគិតថ្លៃ ហើយតាមរយៈកម្មវិធីនេះ តារាជាច្រើនបានចែករំលែកជីវិតប្រចាំថ្ងៃរបស់ពួកគេ ជាមួយអ្នកគាំទ្រតាមរយៈជាសារឯកជន ឬផ្ញើរូប Selfie ជាដើម។

Lee Dong Wook
Lee Dong Wook

ហើយតារាប្រុស Lee Dong Wook ក៏មិនខុសគ្នាដែរ លោកក៏មានវត្តមាននៅក្នុងកម្មវិធីនេះ និងបានឆ្លៀតពេល ក្នុងការឆ្លើយតបនឹងហ្វេនជាងមួយម៉ោង ថែមទៀត លើសពីនេះអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍គឺ អ្នកគាំទ្ររបស់ Lee Dong Wook ហៅលោកថា ajussi មានន័យថាពូ ជំនួសឲ្យពាក្យ oppa ដែលអ្នកគាំទ្រភាគច្រើនតែងតែធ្វើ។

គួររំលឹកផងដែរថា Lee Dong Wook គឺជាតារាសម្តែងកូរ៉េ ដ៏លេចធ្លោម្នាក់ដែលបានបង្ហាញខ្លួនក្នុងឆ្នាំ ១៩៩៩ ចាប់តាំងពីពេលនោះមក តារាសម្តែងរូបនេះ ក៏ទទួលបានភាពល្បីល្បាញខ្លាំងក្នុងប្រទេសកូរ៉េ ហើយបានសម្តែងក្នុងរឿងភាគជាច្រើន៕

ប្រភព : Kbizoom

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T