សម្ដេចតេជោហ៊ុនសែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ជូនដល់ កីឡាករ ក្រាក់ សម្ផស្ស

//s9.kh1.co/24/24eadc9a2c431c4becff574f4ceea5c4b4c1a590.jpg
កីទ្បា

 ១៣-សីហា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

សម្ដេចតេជោហ៊ុនសែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ ជូនដល់ កីឡាករ ក្រាក់ សម្ផស្ស

កម្ពុជា៖ ជាការពិតណាស់កាលពីដើមសប្ដាហ៍នេះ មានវីដេអូមួយ បានបង្ហោះឲ្យដឹង ពីជីវិតដ៏សែនលំបាកនាពេលបច្ចុប្បន្ន របស់អតីតអ្នកប្រដាល់គុនខ្មែរល្បី គឺកីឡាករ ក្រាក់ សម្ផស្ស ដោយខ្លួន កំពុងស្នាក់នៅក្នុងកូនខ្ទមតូចជាមួយនឹងភរិយា អមនឹងកូនតូចៗ២នាក់ ដែលមានជីវភាពលំបាកខ្លាំង រកតែបាយហូបមិនចង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ក្រាក់ សម្ផស្ស និង គ្រួសារ
 ក្រាក់ សម្ផស្ស និង គ្រួសារ
ផ្ទះរបស់ ក្រាក់ សម្ផស្ស 
ផ្ទះរបស់ ក្រាក់ សម្ផស្ស 

យ៉ាងណាមិញ​ ពេលនេះ ជីវិត ក្រាក់ សម្ផស្ស ហាក់មានពន្លឺឡើងវិញ ក្រោយជីវីតដ៏សែនលំបាករបស់រូបគេ បានលេចឮទៅដល់ សម្ដេច តេជោហ៊ុនសែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយលោកទាំងពីរ បានធ្វើការឧបត្ថម្ភថវិកា ២ ម៉ឺនដុល្លារ ជូនទៅដល់អតីតកីឡាករគុនខ្មែរ ជើងចាស់រូបនេះ។

សម្ដេចតេជោហ៊ុនសែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ទាក់ទងនឹង រឿងខាងលើ លោក ផែង វណ្ណៈ បានសរសរបង្ហោះ នៅលើគណនីហ្វេសប៊ុកថា៖

សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​រ៉ានី​ ហ៊ុន​សែន​ ឧបត្ថម្ភ​ថវិកា​ ២​ ម៉ឺន​ដុល្លារ​ ជូន​ដល់​ កីឡាករ​ ក្រាក់​សម្ផស្ប​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ នេះ​ សម្ដេចតេជោ​ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ២ម៉ឺន​ដុល្លារ​ អាមេរិក​ជូន​ដល់​កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​ សម្ផស្ប​ដែល​កំពុង​ជួបការលំបាក​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ។ ថវិកា​នេះ​ ខ្ញុំ​បាទ​នឹង​យកទៅ​ប្រគល់​ជូ​ន​ លោក​ ក្រាក់​ សម្ផស្ប​ នៅ​ថ្ងៃនេះ​តែ​ម្ដង​ ។
ខ្ញុំ​បាទ​ជួសមុខអោយ​ កីឡាករ​ប្រដាល់​ក្បាច់​គុន​ខ្មែរ​ ក្រាក់​សម្ផស្ប​ សូមគោរព​អរគុណ​សម្ដេចតេជោ​ ហ៊ុន​ សែន​ និង​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​ រ៉ានី​ ដែល​តែង​តែ​យកចិត្ត​ទុកដាក់​ជួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ ។ សូមគោរព​ជូនពរ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​សែន​ មានសុខភាពល្អ​ បរិបូណ៌​អាយុ​យឺនយូរ​ ដេីម្បី​បន្តដឹកនាំនាវាកម្ពុជា​រក្សា​បាន​សុខ​សន្តិភាព​ និង​ការអភិវឌ្ឍន៍​

លោក ផែង វណ្ណៈ
https://s9.kh1.co/__image/w=650,h=935,q=100/87/87579b7018607dc822b73559d2fe1ef3a9936d4e.png
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T