ខ្លះៗអំពីអត្តចរិតរបស់មនុស្សដែលកើតថ្ងៃ ពុធ!

//s9.kh1.co/92/92ddf92698562388a8c18804fef076cb9e7f926a.jpg
យុវវ័យ

 ១១-សីហា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ទាំងនេះទម្លាប់ និស្ស័យ បុគ្គលិកលក្ខណៈខ្លះៗរបស់មនុស្សដែលកើតថ្ងៃពុធ តោះមើលថាអ្នកជាមនុស្សបែបណា កុំភ្លេចចូលមើលការបង្ហាញដូចខាងក្រោម ៖

កម្សាន្ត ៖ ថ្ងៃនេះយើងនឹងមកបង្ហាញអំពីទម្លាប់ និស្ស័យ បុគ្គលិកលក្ខណៈខ្លះៗ​របស់​មនុស្សដែលកើតថ្ងៃពុធ។ តោះមក​មើល​ថា តើ​អ្នក​ជាមនុស្ស​ប្រភេទ​ណា​? តើ​វា​នឹង​ត្រូវ​នឹង​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ដែរ​ឬ​ទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អត្តចរិត

មនុស្សកើតនៅថ្ងៃពុធ ស្មោះត្រង់, សប្បុរស, មិនគិតតែពីខ្លួនឯង មិនចូលចិត្តពឹងផ្អែកលើនរណាម្នាក់ ប៉ុន្តែដោយសេចក្តីស្រលាញ់នឹងមានការប្រចណ្ឌជាពិសេស។

២. ផ្កានាំសិរីមង្គល                                     

គួរ​ដាំ​ដើម​ឈើ​ដែល​ចេញ​ផ្កា និង​បង្កើត​ផ្លែ ឬជាមួយផ្កាពណ៌លឿង ដូចជាដើមស្វាយ ឬ​ដើម​រាជព្រឹក្ស ជឿ​ថា​វា​នឹង​ជួយ​ឲ្យ​មាន​ជីវិត​សុខសាន្ត។

រូបតំណាង
រូបតំណាង

៣. ទម្លាប់ពេលមានស្នេហា

ប៉ិនរឹងរូសដាក់គេណាស់ គិតច្រើន មនោសញ្ចេតនាគួរឲ្យស្រលាញ់ យកចិត្តទុកដាក់ចំពោះគូស្នេហ៍ ចងចាំថ្ងៃកំណើត ថ្ងៃសំខាន់របស់គូស្នេហ៍ទាំងអស់។ មានភាពរួសរាយរាក់ទាក់ជាមួយមនុស្សគ្រប់គ្នា អត់ចូលចិត្តនិយាយតាម SMS

៤. ចំណុចខ្សោយរឿងស្នេហា

ប្រយ័ត្ន​គំនិត​ខុស​គ្នា​ជាមួយ​គូស្នេហ៍ ឬឥរិយាបទ​នៅ​ក្នុង​ទិស​ដៅ​ខុស​​គ្នា​ ដែលវាងាយស្រួយឲ្យជនទី​បី​ចូលមកបំបែបបាន។ ដូច្នេះ​ហើយ​ត្រូវ​ប្រើ​ចំណុច​ខ្លាំង​ ក្នុងការ​និយាយ​របស់អ្នកឲ្យ​បាន​ជាប្រយោជន៍ ធ្វើយ៉ាងណាឲ្យយល់​ពីគ្នា​ទៅ​វិញ​ទៅមក។

៥.​​ បើចង់ចែចង់អ្នកកើតថ្ងៃពុធគួរដឹងថា ៖

អ្នកកើតថ្ងៃពុធ ជាមនុស្សគួរឲ្យស្រលាញ់ណាស់ ​មាន​មនោសញ្ចេតនា​ខ្លាំង​ តែអារម្មណ៍​ឡើង​ចុះ ​គឺ​ពិបាក​នឹង​ទាយ​ទុក​មុន​ណាស់ ជាមនុស្សពិភពឯកជនខ្ពស់ តែ​បើ​យក​មនុស្ស​ថ្ងៃ​ពុធ​មក​ធ្វើ​ជា​សង្សារបាន គេ​នឹង​មើល​ថែ​មើល​ថែ​បាន​ល្អ​ពីព្រឹកដល់ល្ងាច។

រូបតំណាង
រូបតំណាង

៦. ទម្លាប់ការងារ

មនុស្សភាគច្រើនដែលកើតនៅថ្ងៃនេះគឺរឹងរូស ហើយជឿជាក់លើខ្លួនឯងខ្ពស់។ ជឿជាក់លើអ្វីដែលអ្នកធ្វើ និងអ្វីដែលអ្នកនិយាយ ត្រូវមានគោលការណ៍សមហេតុផល ប៉ុន្តែស្តាប់តែពាក់កណ្តាលប៉ុណ្ណោះ៕

អត្ថបទដោយ ៖ Yukvey

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T