ស្រីមុំ ឆួលច្រមុះ រឿងគេថា ខ្ចីឥវ៉ាន់ប្រ៊េនៗគេ មកអួត (មានវីដេអូ)

//s9.kh1.co/57/57a3775f1f9c6ecdb9c5541da3dba4a5d156b58a.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

ឃើញទិញកាបូបប្រ៊េនហូរហែពេក តារាស្រី គង់ ចាន់ស្រីមុំ ត្រូវរងការរិះគន់ថា ខ្លួនហ៊ឺហាទិញរបស់ប្រ៊េន ការពិតនោះគឺខ្ចីគេបង្អួតសោះ

រាជធានីភ្នំពេញ ៖ សម័យនេះហើយ នរណាៗក៏ស្គាល់ពិធីការិនី គង់ ចាន់ស្រីមុំ ជាក់ជាមិនខាន ដែលជាតារាស្រីសម្ភារៈនិយម ដើរផ្សារទិញកាបូប ស្បែកជើង ខោអាវ យ៊ីហោល្បីៗនៅក្រៅប្រទេស ស្ទើរតែរាល់សប្តាហ៍ទៅហើយ ធ្វើឲ្យគេឯងស្ងើចនៅក្មេងមែន តែសម្បូរលុយចាយដល់ថ្នាក់នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ឃើញទិញម្តងៗច្រើនយួរសឹងលែងអស់ ពិសេសទិញបន្តកន្ទុយគ្នាឥតដាច់នោះ ស្រាប់តែមាន បងប្អូនមួយចំនួនតូចល្បីថា ឥវ៉ាន់ដើរទិញនោះ យ៊ីហោCopyនិងជាឥវ៉ាន់ខ្ចីគេបង្អួតទៅវិញ ព្រោះបងប្រុសរបស់តារាស្រីរូបនេះ មានហាងអនឡាញលក់របស់ប្រ៊េនៗ នាំចូលពីបារាំង សិង្ហបុរី និងថៃថែមទៀតផង។

តួយ៉ាង យប់មិញនេះក្រោយរងការរិះគន់យ៉ាងដូច្នេះ តារាស្រី គង់ ចាន់ស្រីមុំ ក្តៅស្លឹកត្រចៀកចេញមកបកស្រាយជាមួយបងប្រុស មិនត្រឹមល្បីថាខ្ចីឥវ៉ាន់បងប្រុសបង្អួតទេ ថែមទាំងល្បីថា ហាងបងប្រុសលក់របស់មួយតឹកពីប្អូនស្រីទៀត ដែលអ្នកទាំងពីរ អះអាងថា មិនពិតទេ រូបនាងដើរផ្សារទិញរបស់ផ្ទាល់ខ្លួន ហើយរាល់ឥវ៉ាន់ដែលបានប្រើ សុទ្ធតែដាក់ចូលក្នុងបន្ទប់សម្អាងខ្លួនទាំងអស់ ជាពិសេសគឺ ការរកស៊ីនេះតែម្តងធានាថាគ្រួសារនេះ មិនខ្សែលើគេឡើយ រកស៊ីស្មោះត្រង់ណាស់៕

បើចង់ដឹងឲ្យាកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  ពិធីការិនី គង់ ចាន់ស្រីមុំ 
  ពិធីការិនី គង់ ចាន់ស្រីមុំ 
  ពិធីការិនី គង់ ចាន់ស្រីមុំ 
  ពិធីការិនី គង់ ចាន់ស្រីមុំ 
  ពិធីការិនី គង់ ចាន់ស្រីមុំ 
  ពិធីការិនី គង់ ចាន់ស្រីមុំ 
  ពិធីការិនី គង់ ចាន់ស្រីមុំ 
  ពិធីការិនី គង់ ចាន់ស្រីមុំ 
  ពិធីការិនី គង់ ចាន់ស្រីមុំ 
  ពិធីការិនី គង់ ចាន់ស្រីមុំ 
  ពិធីការិនី គង់ ចាន់ស្រីមុំ 
  ពិធីការិនី គង់ ចាន់ស្រីមុំ 
គង់ ចាន់ស្រីមុំ
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T