លែងលាក់មុខលាក់ក្រោយ គឹម លីហ្សា ស្រាយចម្ងល់ហ្វេនៗ ប្រកាសជាSingle momពេញទី

//s9.kh1.co/f9/f9681f779abdb6cdb46e31bbb32368c9630db0bf.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

លែងលាក់មុខលាក់ក្រោយ ពេលនេះអតីតពិធីការិនី គឹម លីហ្សា សម្រេចចិត្តប្រកាសចំៗជាSingle mom ស្រាយចម្ងល់ហ្វេនៗ

រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយរៀបការនឹងសម្រេចចិត្តទៅរស់នៅទឹកដីអូស្ត្រាលីរយៈពេល៤ឆ្នាំ ជាមួយនឹងស្វាមីហើយនោះ ស្រាប់តែមួយរយៈចុងក្រោយនេះ អតីតពិធីការិនី គឹម លីហ្សា ដែលពេលនេះក្លាយជា ម្ចាស់ហាងម្ជូរល្បីឈ្មោះ និងទទួលការចាប់អារម្មណ៍ច្រើនលើបណ្តាញសង្គមពីជីវិតប្រចាំថ្ងៃដ៏រីករាយ បែរជាសង្ស័យថា មានបញ្ហារកាំរកូសនឹងស្វាមីទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ហ្វេនៗផ្ទុះចម្ងល់ តារាស្រីរូបនេះ ធ្លាប់បង្ហើបបញ្ឈិតបញ្ឈៀងបែកបាក់ជាមួយស្វាមី ប៉ុន្តែនៅថតរូបភាពជាមួយស្វាមីម្តងម្កាលទៅវិញ ហាក់ធ្វើឲ្យគេឯងកាន់តែឆ្ងល់ បែកមែន ឬមួយក៏គ្រាន់តែបង្ហោះពេលងរងក់នឹងស្វាមី។

តួយ៉ាង ម្តងនេះមើលទៅច្បាស់លាស់ហើយ ព្រោះលើកនេះ បង្ហោះសារក្លាយជា អ្នកម៉ាក់ចិញ្ចឹមកូនតែម្នាក់ឯង លើទំព័រហ្វេសប៊ុកចំៗ លែងលាក់មុខលាក់ក្រោយ ដោយរូបនាងបានបង្ហោះរូបភាពសើចស្រស់ជាមួយនឹងសារយ៉ាងដូច្នេះថា ៖

ញញឹមទទួលយកជីវីតថ្មី​ និងរឿងថ្មីៗ​ទៅថ្ងៃអនាគត​ Single Mom៕

គឹម លីហ្សា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

 

អតីតពិធីការិនី គឹម លីហ្សា 
  អតីតពិធីការិនី គឹម លីហ្សា 
  អតីតពិធីការិនី គឹម លីហ្សា 
  អតីតពិធីការិនី គឹម លីហ្សា 
  អតីតពិធីការិនី គឹម លីហ្សា 
  អតីតពិធីការិនី គឹម លីហ្សា 
រូបភាព
រូបភាព
រូបភាព
រូបភាព
សារ គឹម លីហ្សា បានបង្ហោះ
សារ គឹម លីហ្សា បានបង្ហោះ
គឹម លីហ្សា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T