ខ្លះៗអំពីអត្តចរិតរបស់មនុស្សដែលកើតថ្ងៃ អង្គារ!

//s9.kh1.co/36/3626af29272121ebc3424c662b36439a9f856347.jpg
យុវវ័យ

 ១០-សីហា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

ទម្លាប់ និស្ស័យ បុគ្គលិកលក្ខណៈខ្លះៗរបស់មនុស្សដែលកើតថ្ងៃអង្គារ តោះមើលថាអ្នកជាមនុស្សបែបណា កុំភ្លេចចូលមើលការបង្ហាញដូចខាងក្រោម ៖

កម្សាន្ត ៖ ថ្ងៃនេះយើងនឹងមកបង្ហាញអំពីទម្លាប់ និស្ស័យ បុគ្គលិកលក្ខណៈខ្លះៗ​របស់​មនុស្សដែលកើតថ្ងៃអង្គារ។ តោះមក​មើល​ថា តើ​អ្នក​ជាមនុស្ស​ប្រភេទ​ណា​? តើ​វា​នឹង​ត្រូវ​នឹង​បុគ្គលិក​លក្ខណៈ​របស់​អ្នក​ដែរ​ឬ​ទេ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. អត្តចរិត

មនុស្សដែលកើតនៅថ្ងៃអង្គារ ជឿលើអបិយជំនឿ អាថ៌កំបាំង មានភាពក្លាហាន ទោះក្រអឺតក្រទមបន្តិចតែឧស្សាហ៍ព្យាយាម និងប៉ិនអត់ធ្មត់។

២. ផ្កានាំសិរីមង្គល

ផ្កាដែលមានពណ៌ផ្កាឈូក ឬពណ៌ក្រហម ដូចជាផ្កាកុលាបពណ៌ផ្កាឈូក វាត្រូវបានគេជឿថាវានឹងជួយបង្កើនស្នេហា និងភាពរុងរឿង។

៣. ទម្លាប់ពេលមានស្នេហា

អ្នក​អាច​ស្រមៃ​ទៅ​អនាគត​នៅ​ឆ្ងាយ និយាយបានល្អ អាចសើចពេញមួយថ្ងៃ ចូលចិត្តមនុស្សយកចិត្តទុកដាក់ មានក្ដីសង្ឃឹមចំពោះស្នេហាខ្ពស់ ចូលចិត្តស្រមៃថាគូស្នេហ៍មិនស្មោះត្រង់ អារម្មណ៍​ប្រែប្រួល។

រូបតំណាង
រូបតំណាង

៤. ចំណុចខ្សោយរឿងស្នេហា

ការយល់ច្រឡំ ដែលមកពីការមិនយល់ពីគ្នា ឬមតិផ្សេងគ្នាក្នុងទិសដៅផ្សេងគ្នា។ ដំណោះស្រាយ គ្រាន់តែកែតម្រូវការយល់ដឹង ការទទួលយកអត្តសញ្ញាណរបស់ភាគីម្ខាងទៀត នៅពេលណាដែលមានបញ្ហា គួរតែកែជាបន្ទាន់ពីមួយពេលទៅមួយពេល ព្រោះបើទុកបញ្ហាជាច្រើន មិនព្រមដោះស្រាយ នឹងនាំឲ្យមានការទាស់ទែងកាន់តែច្រើនឡើងៗ រហូតដល់បែកគ្នា។

៥.​​ បើចង់ចែចង់អ្នកកើតថ្ងៃអង្គារគួរដឹងថា ៖

ពួកគេជាមនុស្ស​មាន​រឿង​លាក់លៀម និង​ព្រងើយ​កន្តើយ ងាយនឹងអាក់អន់ចិត្ត​ ប៉ុន្តែជាធម្មតា គេមិនបង្ហាញវាទេ។ ពួកគេចាញ់មនុស្សដែលចេះគួរសម មើលមនុស្សតាមអាកប្បកិរិយានិងរបៀបរស់នៅ មិនចង់ខ្ជះខ្ជាយពេលវេលា។

រូបតំណាង
រូបតំណាង

៦. ទម្លាប់ការងារ

អ្នកជាមនុស្ស​និយាយ​ត្រង់ មិន​និយាយ​ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ណា​ទេ រហូតដល់ពេលខ្លះនិយាយដោយមិនគិត ធ្វើឲ្យបែកបាក់ទំនាក់ទំនងទាំងក្រុមក៏មានដែរ៕

អត្ថបទដោយ ៖ Yukvey

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T