បរទេស៖ ក្រុមហ៊ុន Apple បន្តរក្សាភាពស្ងៀមស្ងាត់ ចំពោះឧបករណ៍ AR/VR headset របស់ខ្លួនដែលមានពាក្យចចាមអារ៉ាម ប៉ុន្តែក្រុមហ៊ុនផលិត iPhone នេះកំពុងតែសម្លឹងរកការនាំចេញ ឧបករណ៍ពាក់លើមុខនេះ ចំនួន1.5លានគ្រឿង នៅឆ្នាំ2023 ក្នុងតម្លៃរហូតដល់$2,000 នេះបើយោងតាមអ្នកវិភាគទៅលើផលិតផលរបស់ក្រុមហ៊ុន Apple គឺលោក Ming-Chi Kuo។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Kuo បាននិយាយថា Apple នឹងប្រកាស headset របស់ខ្លួននៅក្នុងអំឡុងពេលព្រឹត្តិការណ៍ខែមករា ឆ្នាំ2023 ហើយក្រុមហ៊ុននេះបានបង្ហាញឧបករណ៍នេះដល់សមាជិកក្រុមប្រឹក្សារួចហើយ។ នេះអាចបង្ហាញថា headset នេះជិតដល់ដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍ហើយ។ Apple មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។
ច្រកចូលដ៏មានសក្ដានុពលរបស់ Apple ទៅក្នុងទីផ្សារពិភពពិតនិម្មិត VR គឺភាពឈានទៅមុខដ៏មានតម្លៃ។ ពាក្យចចាមអារ៉ាមបានលើកឡើងថា ឧបករណ៍ Apple VR headset នេះនឹងមានអេក្រង់ 8K, កាមេរ៉ាតាមដានភ្នែក, កាមេរ៉ាខាងក្រៅសម្រាប់បទពិសោធន៍ mixed-reality និងឈីប M1 របស់ Apple ដូចដែលឃើញមាននៅក្នុង MacBook Air ឆ្នាំ 2020 និង MacBook Pro កាលពីឆ្នាំមុនដែរ៕

ប្រភព: CNET