កូរ៉េខាងត្បូង ៖ ពិតណាស់ ក្រុម Kpop បានរំសាយដោយហេតុផលផ្សេងៗ ដែលជាធម្មតាគឺដោយសារការផុតកុងត្រា ឬមិនបានចេញបទចម្រៀងថ្មីក្នុងរយៈពេលយូរ ស្របពេលដែលក្រុមភាគច្រើនជាធម្មតារំសាយចោលក្រោយពី Debut ច្រើនឆ្នាំ ហើយខ្លះទៀតខ្លះបង្ហាញខ្លួនមិនបានដល់មួយឆ្នាំផងក៏មានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាក៏ដោយ នេះគឺជារឿងដែលគួរឲ្យសោកស្ដាយបំផុត ខណៈបានឮដំណឹងនៃការរំសាយក្រុម មុនពេលពួកគេមានឱកាសទទួលបានបទពិសោធន៍ជាក្រុម Kpop ពេញលេញប្រចាំឧស្សាហកម្មដ៏ល្បីល្បាញនេះ។
ខាងក្រោមនេះ ជាក្រុមចម្រៀង Kpop ទាំង ៥ ក្រុម ដែលបានរំសាយក្នុងរយៈពេលលឿនបំផុត ប្រចាំឧស្សាហកម្ម ៖
១. 1NB (1NB (1 New Best) បង្ហាញខ្លួនបាន ៥ ខែ ខណៈ Debut នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ ហើយរំសាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៨។

២. XUM បង្ហាញខ្លួនបាន ៩ ខែ ខណៈ Debut នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២០ ហើយរំសាយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២១។

៣. X1 បង្ហាញខ្លួនបាន ៤ ខែ ខណៈ Debut នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៩ ហើយរំសាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២០។

៤. Kiss&Cry បង្ហាញខ្លួនបាន ៧ ខែ ខណៈ Debut នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៤ ហើយរំសាយ ខែសីហា ឆ្នាំ ២០១៤។

៥. SOLIA បង្ហាញខ្លួនបាន ៥ ថ្ងៃ ខណៈ Debut នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២១ ហើយរំសាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២១។

ប្រភព ៖ Kpopstarz