ឈូ.ស.ឆា.យ.សួនច្បារក្រោយផ្ទះសុខៗ ស្រាប់តែប្រទះឃើញលុយទាំងដុំៗ នៅក្នុងដីហ្មង

//s9.kh1.co/79/79c838db6584ed47fd17fd8bba54d4575fec7e5f.jpg
សង្គម

 ០៨-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ស្វាមីភរិយាមួយគូ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានប្រទះឃើញនូវដុំលុយចំនួនប៉ុន្មានដុំក្នុងដី ខណៈកំពុងឈូសឆាយស្មៅ ថ្ម និងដី ដើម្បីរៀបចំសួនច្បារខាងក្រោយផ្ទះរបស់អ្នកទាំងពីរ។

អាមេរិក៖ កាលពីថ្មីៗនេះ ស្វាមីភរិយាមួយគូ មកពីរដ្ឋ New Jersey នៃសហរដ្ឋអាមេរិក មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានប្រទះឃើញនូវដុំលុយចំនួនប៉ុន្មានដុំក្នុងដី ខណៈកំពុងឈូសឆាយស្មៅ ថ្ម និងដី ដើម្បីរៀបចំសួនច្បារខាងក្រោយផ្ទះរបស់អ្នកទាំងពីរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង Gilson និងភរិយារបស់គាត់ បានទិញផ្ទះនេះ តាំងពី៤ឆ្នាំមុនម៉្លេះ និងមិនដែលចាប់អារម្មណ៍ថា ចង់ពីប្រវត្តិនៃផ្ទះរបស់អ្នកទាំងពីរឡើយ។ ហើយចំពោះការរកឃើញដុំលុយ ដែលសរុបទាំងអស់មានចំនួន១,០០០ដុល្លារអាមេរិក បានជម្រុញឲ្យអ្នកទាំងពីរចង់ដឹងចង់ឮពីប្រវត្តិនៃផ្ទះនេះខ្លាំងមែនទែន។

តួយ៉ាង ក្រដាស១០ដុល្លារអាមេរិក និងក្រដាស២០ដុល្លារអាមេរិកទាំងអស់ ត្រូវបានបោះពុម្ពនៅឆ្នាំ១៩៣៤ និងមានន័យថា វាអាចត្រូវបាន.ក.ប់.ចោលក្នុងដីអស់រយៈពេលជាង៨០ឆ្នាំឯណោះ។ ចំណែកផ្ទះវិញ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ១៩២០ ដែលជាអតីតផ្ទះរបស់.ពេ.ស្យា.ចា.រ.ផងដែរ៕

តាមសម្ដីរបស់លោក Gilson បានឲ្យដឹងដែរថា គាត់បានប្រើប្រាស់អេស្កាវ៉ាទ័រខ្នាតតូច សម្រាប់.ឈូ.ស.ឆា.យ.សួនច្បារ និងនៅពេលប្រទះឃើញដុំលុយដំបូង គាត់ស្មានថាវាជាថ្មាំជក់ប៉ុណ្ណោះ ដោយមានក្រដាសពណ៌ត្នោតរុំជុំវិញ និងខ្សែចងជាប់។

យ៉ាងណាមិញ ជុំវិញប្រវត្តិនៃផ្ទះ ត្រូវបានឲ្យដឹងដោយអ្នកជិតខាងរបស់គូស្វាមីភរិយាខាងលើ ដែលបានរស់នៅតៗគ្នាចំនួនបីជំនាន់។ ហើយលុយដែលរកឃើញទាំងប៉ុន្មាន គូស្វាមីភរិយា នឹងមិនយកទៅចាយវាយឡើយ ព្រោះតែវាជាករណីដ៏កម្រកើតមានមែនទែន។ ទន្ទឹមនឹងនេះ លុយសរុបចំនួន១,០០០ដុល្លារអាមេរិកក្នុងឆ្នាំ១៩៣៤ មានតម្លៃស្មើនឹងប្រហែល២១,០០០ដុល្លារអាមេរិក នាពេលបច្ចុប្បន្នផងដែរ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T