ស៊ុតដូចរន្ទះ! Haaland រកបាន ២គ្រាប់ម្នាក់ឯង ជួយក្រុមយកឈ្នះ West Ham ២ទល់០ (មានវីដេអូ)

//s9.kh1.co/cb/cb552c8fdcf8da50a94be96cb68be9aadeecb6c8.jpg
កីទ្បា

 ០៨-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Haaland រកបាន ២គ្រាប់ម្នាក់ឯង ជួយក្រុមយកឈ្នះ West Ham ២ទល់០

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Manchester City កីឡាករ Erling Haaland ចាប់ផ្តើមបង្ហាញភាពខ្លាំងរបស់គេហើយក្នុងការប្រកួតបើកឆាកក្របខណ្ឌ Premier League កាលពីយប់មិញទល់នឹង West Ham United

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Erling Haaland
   កីឡាករ Erling Haaland

ជាការពិតណាស់ នៅក្នុងវគ្គទី១ ក្រុមភ្ញៀវ Man City បានព្យាយាមគាបសង្កត់មកលើ West Ham ខ្លាំងមែនទែន រហូតមានគ្រាប់បាល់កើតឡើងនៅក្នុងនាទីទី ៣៦ ដោយ Haaland ជាអ្នកបង្កើតឪកាសឲ្យមានបាល់ប៉េណាល់ទីកើតឡើង ហើយ គេក៏ជាអ្នកទាត់បញ្ចូលទីផងដែរ និង ជាគ្រាប់បាល់តែមួយគត់កើតឡើងនៅក្នុង៤៥នាទីដំបូង។

   កីឡាករ Erling Haaland
   កីឡាករ Erling Haaland

លុះឈានចូលដល់វគ្គទី២ គ្មានអ្វីប្រែប្រួលឡើយ គឺ Man City នៅតែជាក្រុមគ្រប់គ្រងបាល់បានច្រើនដដែលដល់ទៅ ៧៥% ទល់នឹង ២៥% ខណៈ គ្រាប់បាល់ទី២របស់ Haaland បានកើតឡើងនៅក្នុងនាទីទី៦៥ ក្រោយទទួលបានការបញ្ជូនយ៉ាងល្អពី Kevin De Bruyne និង ជាគ្រាប់ជ័យជម្នះជួយក្រុម យកឈ្នះលើ West Ham ក្នុងលទ្ធផល ២ទល់នឹង០៕

វីដេអូហាយឡាយការប្រកួតរវាង West Ham ទល់នឹង Man City
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T