ក្តៅៗ! Chelsea ឈានដល់កិច្ចព្រមព្រៀងលក់កីឡាកររូបនេះទៅឱ្យក្លិបនៅ អាល្លឺម៉ង់ ហើយ

//s9.kh1.co/9b/9b94fc7a622f5e78870f01720389bbe8d4e06f1c.jpg
កីទ្បា

 ០៨-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Chelsea ឈានដល់កិច្ចព្រមព្រៀងលក់កីឡាកររូបនេះទៅឱ្យក្លិបនៅ អាល្លឺម៉ង់ ហើយ

បរទេស៖ ខ្សែប្រយុទ្ធ Timo Werner នឹងត្រឡប់ទៅកាន់ RB Leipzig វិញ ដែលជាទ្រនំចាស់របស់ខ្លួនមុនផ្លាស់មកកាន់ទឹកដី Stamford Bridge ប​ន្ទាប់ពី Chelsea និង ក្លិបនៅ អាល្លឺម៉ង់ បានព្រមព្រៀងគ្នាសម្រាប់ការផ្ទេរខ្សែប្រយុទ្ធវ័យ ២៦ ឆ្នាំរូបនេះហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Timo Werner
Timo Werner

ជាការពិតណាស់ Werner បានផ្លាស់ចេញពី Leipzig មកចូលរួមជាមួយ Chelsea នៅឆ្នាំ ២០២០, ប៉ុន្តែសម្រាប់រយៈពេល ២ រដូវកាលកន្លងមកនេះ រូបគេហាក់បង្ហាញសមត្ថភាពមិនបានល្អទាល់តែសោះ, ជាក់ស្តែង ក្នុងការបង្ហាញខ្លួនឱ្យក្រុមតោខៀវ ៨០ ប្រកួត រូបគេរកបានតែ ២៣ គ្រាប់ និងបញ្ជូន (assist) បានចំនួន ២១ លើកប៉ុណ្ណោះ។

Timo Werner
Timo Werner

ថ្មីៗនេះមានកាសែតបរទេសជាច្រើន បានចុះផ្សាយថា Juventus កំពុងសម្លឹងមើលយ៉ាងដិតដល់ចំពោះខ្សែប្រយុទ្ធសញ្ជាតិ អាល្លឺម៉ង់, ប៉ុន្តែឥឡូវនេះមានព័ត៌មានច្បាស់ការមួយពីសំណាក់អ្នកកាសែត អ៊ីតាលីលោក Fabrizio Romano បានឱ្យដឹងថា Werner នឹងចាកចេញពី Chelsea ដោយផ្លាស់ទៅចូលរួមជាមួយ Leipzig ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ៕

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T