ដាក់ខ្លាំងៗ! Scholes ថា កីឡាករ Man UTD ២នាក់នេះលេងអ»_ន់ជាងគេក្នុងបរាជ័យទល់នឹង Brighton យប់មិញ

//s9.kh1.co/88/881cb6621da98c9ac9b600ac83e8d742113ce7ba.jpg
កីទ្បា

 ០៨-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Scholes ថា កីឡាករ Man UTD ២នាក់នេះលេងអន់ជាងគេក្នុងបរាជ័យទល់នឹង Brighton យប់មិញ

អង់គ្លេស៖ អតីតខ្សែបម្រើក្លិប Manchester United លោក Paul Scholes បានធ្វើការរិះគន់ចំពោះទម្រង់លេងរបស់់កីឡាករ Scott McTominay និង Fred ក្នុងបរាជ័យទល់នឹង Brighton កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោក Paul Scholes
 លោក Paul Scholes

ជាការពិតណាស់ កាលពីយប់មិញនេះ Man Utd បានធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេជុំវិញពិភពលោកខកចិត្តជាខ្លាំង បន្ទាប់ពីពួកគេបានរង់បរាជ័យក្រោមថ្វីជើង Brighton ក្នុងលទ្ធផល ២ទល់នឹង១ នៃការប្រកួតបើកឆាកក្របខណ្ឌ Premier League។

Scholes បាននិយាយថា៖

វាជាការចាប់ផ្តើមដ៏ភ្ញាក់ផ្អើលសម្រាប់ Man Utd ហើយ វាពិតជាគួរខ្មាស់អៀនមែនទែនចំពោះអ្វីដែលពួកគេបានបង្ហាញក្នុងវគ្គទី១។ McTominay តែងតែព្យាយាមរត់ជាមួយបាល់ ហើយ គុណភាពបម្រើរបស់ក្រុម គឺ ពិតជាខ្សោយណាស់។ Fred តែងតែធ្វើឲ្យបាត់បាល់ ហើយ McTominay ព្យាយាមរត់បណ្តើរបាល់ និង ធ្វើឲ្យខូចបាល់ដូចគ្នា៕

  លោក Paul Scholes
  កីឡាករ Scott McTominay និង Fred
  កីឡាករ Scott McTominay និង Fred

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T