ទីបំផុត អ្នករាំម្នាក់បានដឹងខ្លួនហើយ ក្រោយពីត្រូវផ្ទាំង LED ធ្លា.ក់ពីលើ

//s9.kh1.co/ee/ee913b9b276ad318cdf7a6a887026089bf932855.jpg
តារា & កម្សាន្ដ

 ០៨-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

ថ្មីៗនេះ អ្នករាំម្នាក់ដែលបានរងរបួ.សដោយសារការធ្លា.ក់ផ្ទាំង LED ទម្ងន់ ៦០០គីឡូក្រាម បានដឹងខ្លួនហើយ និងអាចទំនាក់ទំនងបាន ផងដែរ

ហុងកុង៖ កាលពីថ្ងៃទី ៧ ខែសីហាកន្លងទៅនេះ យោងតាមកាសែត Sohu បានបង្ហាញឲ្យដឹងថា ឪពុកម្តាយរបស់ អ្នករាំម្នាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ (A Mo) បានលើកឡើងថា កូនប្រុសរបស់ពួកគេ បានភ្ញាក់ដឹងខ្លួន ព្រមទាំងអាចទំនាក់ទំនងបាន ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ ការស៊ើបអង្កេតលើឧបទ្ទវហេតុធ្លា.ក់ផ្ទាំង LED ដែលបានកើតឡើង ក្នុងរាត្រីនៃការប្រគុំតន្ត្រីរបស់ក្រុមចម្រៀង Mirror ដែលបណ្តាលឲ្យអ្នករាំឈ្មោះ A Mo បានរងរបួ.សធ្ងន់ ក៏មានការរីកចម្រើនថ្មី ផងដែរ។ ខណៈថ្មីៗនេះ ក្រុមការងារ​អន្តរក្រសួង​របស់​រដ្ឋាភិបាល​ បាន​បើក​កិច្ចប្រជុំ​លើក​ទី​២​ ដោយនៅក្នុងនោះ ជំនួយការប្រធាននាយកដ្ឋានសេវាកម្មវប្បធម៌ និងកម្សាន្ត បាននិយាយថា លោកបានប្រើមីក្រូទស្សន៍ ដើម្បីពិនិត្យមើលការ បែ.ក.បា.ក់នៃខ្សែពួរ ដែលពាក់ព័ន្ធ។

តែទោះជាយ៉ាងនេះក្តី នាយកដ្ឋានសេវាកម្មវប្បធម៌ និងកម្សាន្ត នឹងត្រូវពិនិត្យមើលម្តងទៀត មុននឹងឈានដល់ការសន្និដ្ឋាន។ ជាមួយគ្នានេះ ខាងប៉ូលីស ក៏បានប្រគល់ខ្សែពួរដែលទាក់ទង ទៅមន្ទីរពិសោធន៍របស់រដ្ឋាភិបាល ដើម្បីត្រួតពិនិត្យជាបណ្តោះអាសន្ន ពីសញ្ញានៃការបំផ្លិ.ច.បំ.ផ្លា.ញដែលបង្កើតឡើងដោយមនុស្ស ដែលលទ្ធផល​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​ប្រកាស​នៅ​សប្តាហ៍​ក្រោយ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T