Bale ប្រើល្បឿនអូសតែម្នាក់ឯងតាំងពីក្រោម រហូតដល់មុខទីក្រុម RSL ស៊ុតមួយជើងឆ្វេងអ៊េមហួស(មានវីដេអូ)

//s9.kh1.co/93/93f4aa088c83a59cb834c6733bacead0927dc710.jpg
កីទ្បា

 ០៧-សីហា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

Bale ប្រើល្បឿនអូសតែម្នាក់ឯងតាំងពីក្រោម រហូតដល់មុខទីក្រុម RSL ស៊ុតមួយជើងឆ្វេងអ៊េមហួស

បរទេស៖ ខ្សែប្រយុទ្ធ Gareth Bale បានបង្ហាញថ្វីជើងយ៉ាងអស្ចារ្យ ក្នុងការបង្ហាញខ្លួនឱ្យក្រុម Los Angeles FC នៃការប្រកួតក្របខណ្ឌ MLS របស់ សហរដ្ឋអាមេរិក, ដោយរូបគេប្រើល្បឿនអូសវៀងតាំងពីក្រោម រហូតមកដល់មុខទីរបស់ក្រុម Real Salt Lake ស៊ុតមួយគ្រាប់សឹងមិនគួរឱ្យជឿ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ នារសៀលថ្ងៃនេះ (ម៉ោងនៅកម្ពុជា) ក្រុម Los Angeles ពិតជាធ្វើបានល្អមែនទែន ដោយអាចយកឈ្នះទៅលើក្រុម Real Salt Lake ក្នុងលទ្ធផល ៤-១, ក្នុងនោះ ៤ គ្រាប់របស់ក្រុមភ្ញៀវ LAFC គឺរកបានដោយ Cristian Arango ២ គ្រាប់, Kellyn Acosta និង Bale ម្នាក់មួយគ្រាប់, ដោយឡែក ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ គឺរកបានដោយកីឡាករ Sergio Cordova៕

ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូហាយឡាយ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T