លែងមែនទែន! Chelsea បោះសំណើទឹកប្រាក់ ៧០ លាន និងផ្តល់ជូនកីឡាករម្នាក់ ដើម្បីឆ»ក់» យកកីឡាករ Barca រូបនេះ

//s9.kh1.co/23/23442538c0a9a16d622886f1bd99ba122589decc.jpg
កីទ្បា

 ០៧-សីហា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

Chelsea បោះសំណើលុយ ៧០ លាន និងផ្តល់ជូនកីឡាករម្នាក់ ដើម្បីឆក់យកកីឡាករ Barca រូបនេះ

បរទេស៖ Chelsea បានដាក់សំណើទឹកប្រាក់ចំនួន ៧០ លានដុល្លារអាមេរិក អមជាមួយការថែមជូនខ្សែការពារស្លាបស្តាំ Marcos Alonso ម្នាក់ទៀតទៅឱ្យ Barcelona ដើម្បីផ្ទេរយកខ្សែបម្រើ Frenkie de Jong, នេះបើតាមការចុះផ្សាយរបស់កាសែត អេស្ប៉ាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Alonso
Alonso

ជាការពិតណាស់ Barcelona នៅតែមានបំណងចង់លក់ De Jong ចេញនៅរដូវក្តៅនេះ ដើម្បីកែលំអស្ថានការវិបត្តិហិរញ្ញវត្ថុរបស់ក្លិប, ខណៈដើមឡើយ Manchester United គឺជាក្លិបដំបូង ដែលចង់បានខ្សែបម្រើសញ្ជាតិ ហូឡង់ រូបនេះ ប៉ុន្តែ De Jong ហាក់មិនចាប់អារម្មណ៍ចំពោះសំណើ ក្នុងការផ្លាស់មកកាន់ទឹកដី Old Trafford ឡើយ។

De Jong
De Jong

ឥឡូវនេះ Chelsea ក៏ជាបេក្ខភាពមួយផងដែរ ដែលកំពុងចាប់អារម្មណ៍ចង់បាន De Jong ដើម្បីមកបំពេញបន្ថែមនៅតំបន់បម្រើ, ជាមួយគ្នានេះកាសែត Sport របស់ អេស្ប៉ាញ បានចុះផ្សាយថា លោក Tuchel កំពុងដេញថ្លៃ Barca ចំនួនទឹកប្រាក់ ៧០ លានដុល្លារអាមេរិក អមជាមួយការបន្ថែមជូន Alonso ម្នាក់ទៀត ដើម្បីផ្ទេរយកខ្សែបម្រើវ័យ ២៥ ឆ្នាំ៕

Alonso និង Tuchel
Alonso និង Tuchel

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T