Rooney ប្រាប់ឱ្យ Man UTD លក់ Ronaldo ចេញទៅ ហើយគួររៀបផែនការបែបនេះវិញ ទើបអាចជួយក្លិបបាន

//s9.kh1.co/57/571ec33e108a206560ca42da7689bbaeecf2409f.jpg
កីទ្បា

 ០៧-សីហា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Rooney ប្រាប់ឱ្យ Man UTD លក់ Ronaldo ចេញទៅ ហើយគួររៀបផែនការបែបនេះវិញ ទើបអាចជួយក្លិបបាន

បរទេស៖ Wayne Rooney ប្រាប់ទៅកាន់ថ្នាក់លើ Manchester United គួរតែអនុញ្ញាតឱ្យ Cristiano Ronaldo ចាកចេញពីក្លិបនៅរដូវក្តៅនេះទៅ ហើយគួរសម្លឹងមើលខ្សែប្រយុទ្ធលេខ ៩ ថ្មី ដើម្បីមកជំនួសកន្លែងរបស់កីឡាករសញ្ជាតិ ព័រទុយកាល់ វ័យ ៣៧ ឆ្នាំវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rooney និង Ronaldo
Rooney និង Ronaldo

ជាការពិតណាស់ មុនចាប់ផ្តើមរដូវកាលថ្មី ស្ថានភាពរបស់ Ronaldo ហាក់មិនសូវល្អប្រសើរនោះទេ បន្ទាប់ពីរូបគេមានបំណងចង់ចាកចេញពី Man UTD នៅរដូវក្តៅនេះ ដោយសារតែក្លិបមិនមានកៅអីលេង Champions League ប៉ុន្តែជារឿយៗតែងតែត្រូវបានក្លិបបដិសេធចំពោះសំណើនេះម្តងហើយម្តងទៀត។

Ronaldo
Ronaldo

មិនត្រឹមតែប៉ុណ្ណោះ ទំនាក់ទំនងរវាង CR7 និងលោក Erik ten Hag ក៏ហាក់មានភាពមិនចុះសម្រុងផងដែរ ក្រោយរូបគេធ្វើឱ្យអ្នកចាត់ការថ្មីសញ្ជាតិ ហូឡង់ មិនសប្បាយចិត្ត ដោយសារតែរូបគេបានចាកចេញពីទីលានប្រកួត មុនបញ្ចប់ការប្រកួតទល់នឹង Rayo Vallecano នៅក្នុងការប្រកួតមិត្តភាពប៉ុន្មានថ្ងៃមុន។

Rooney
Rooney

ទាក់ទងនឹងរឿងខាងលើ, អតីតប្រធានក្រុមសញ្ជាតិ អង់គ្លេស បានលើកឡើងដូច្នេះថា៖

ខ្ញុំគិតថា Man UTD គួរតែអនុញ្ញាតឱ្យ Cristiano Ronaldo ចេញទៅ។ វាមិនមែនមានន័យថា Ronaldo មិនអាចលេងក្រោមការដឹកនាំរបស់លោក Ten Hag បានទេ។ គាត់អាចលេងបានគ្រប់ក្រុម។ Ronny (Ronaldo) តែងតែអាចស៊ុតបញ្ចូលទីបានគ្រប់ពេល។ ប៉ុន្តែតាមទស្សនៈរបស់ខ្ញុំ Man UTD មិនទាន់បានត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងពាននៅរដូវកាលនេះនោះទេ, ដូច្នេះពួកគេត្រូវការកសាងក្រុម ៣ ទៅ ៤ ឆ្នាំទៀត ទើបអាចឈ្នះពានលីគបាន។

Wayne Rooney

Rooney បានបន្ថែមទៀតថា៖

ប្រសិនបើរបាយការណ៍ទាំងអស់ជាការពិត ដែលនិយាយថា Ronaldo ចង់ចាកចេញពីក្លិប, Man UTD គួរតែអនុញ្ញាតឱ្យគាត់ចេញទៅ ហើយសម្លឹងមើលកីឡាករលេខ ៩ ថ្មី ដែលអាចជួយក្រុមក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំបន្ទាប់វិញ៕

Wayne Rooney

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T