Instagram នឹងធ្វើតេស្ដ ដាក់ឲ្យបង្ហោះខ្នាតរូបភាពបញ្ឈរ កាន់តែវែង

//s9.kh1.co/cc/cc3c078b709ad5f2a78df3b34680222cf3d92e4d.jpg
បច្ចេកវិទ្យា

 ០៧-សីហា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ពេលវេលានៃការធ្វើតេស្ដនេះកើតឡើង បន្ទាប់ពីលោក Mosseri បានប្រកាសកាលពីពេលថ្មីៗនេះថា Instagram នឹងដកចេញនូវផ្ទៃអេក្រង់ពេញដែលគេមិនសូវពេញចិត្ត។

បរទេស៖ ឆាប់ៗនេះ Instagram នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បង្ហោះរូបថតខ្នាត 9:16 ទៅលើផ្ទៃ feed របស់ពួកគេ​ ដែលជាផ្នែកមួយនៃការសាកល្បង ដែលក្រុមហ៊ុនគ្រោងនឹងធ្វើក្នុងមួយឬពីរសប្ដាហ៍។ ដំណឹងតិចតួចនេះគឺចេញពី Q&A ប្រចាំ​សប្តាហ៍​របស់លោក Adam Mosseri។ នាយកប្រតិបត្តិរូបនេះបាននិយាយថា៖ «អ្នកអាចមានវីដេអូខ្នាតបញ្ឈរវែង ចុះរឿងអ្វីដែលអ្នកមិនអាចមានរូបថតខ្នាតបញ្ឈរវែងដែរនោះ នៅលើ Instagram។ ដូច្នេះ យើងគិតថា ប្រហែលជាយើងគួរតែធ្វើឲ្យពួកវាទាំងពីរ មានភាពស្មើគ្នា»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខណៈពេលវាអាចធ្វើបានរួចមកហើយ ក្នុងការចែករំលែករូបថតខ្នាត 9:16 តាមរយៈ Instagram អ្នកត្រូវតែប្រើប្រាស់មុខងារ Story របស់កម្មវិធីនេះ ដែលមានន័យថា រូបភាពទាំងនេះនឹងបាត់ទៅវិញ លុះត្រាតែអ្នករក្សាទុកវាជា Highlight។ បច្ចុប្បន្ននេះ រូបថតបញ្ឈរដែលអ្នកបង្ហោះនៅលើ​ feed របស់អ្នក នឹងអស់នៅត្រឹមខ្នាត 8:10 ដរាបណាអ្នក crop តម្រឹមវាឲ្យត្រូវ។

ពេលវេលានៃការធ្វើតេស្ដនេះកើតឡើង បន្ទាប់ពីលោក Mosseri បានប្រកាសកាលពីពេលថ្មីៗនេះថា Instagram នឹងដកចេញនូវផ្ទៃអេក្រង់ពេញដែលគេមិនសូវពេញចិត្ត។ ក្រុមហ៊ុនបានធ្វើតេស្ដការរចនាឡើងវិញនេះ តាំងពីពាក់កណ្ដាលខែមិថុនាមក ហើយទើបរកឃើញថា មនុស្សភាគច្រើនមិនសូវចូលចិត្តវាទេ។ ក្នុងចំណោមអ្នករិះគន់ភាគច្រើន គឺជាជាងថតរូប ដែលបានរកឃើញថា ផ្ទៃ interface ថ្មីបានដាក់ captions នៅលើរូបភាពរបស់ពួកគេ ដោយធ្វើឲ្យបិទបាំងផ្នែកនៃការងាររបស់ពួកគេ នៅក្នុងដំណើរការ៕

រូបភាពពី Pexels
រូបភាពពី Pexels

ប្រភព: Engadget

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T