ក្រោយរាជរដ្ឋាភិបាល លុបចោលគម្រោងអភិវឌ្ឍភ្នំតាម៉ៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសថា...

//s9.kh1.co/2c/2c73359d30624ba685cfb7074d6f577abc839dbd.jpg
សង្គម

 ០៧-សីហា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ក្រោយរាជរដ្ឋាភិបាល លុបចោលគម្រោងអភិវឌ្ឍភ្នំតាម៉ៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះសារប្រកាសយ៉ាងដូច្នេះ

រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមកនេះ ប្រធានបទដីភ្នំតាម៉ៅ កា្លយជាប្រធានបទលើបណ្តាញសង្គម ត្រូវមហាជននាំគ្នាវែកញែកហើយនោះ ស្រាប់តែព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសធ្វើតាមការសំណូមពររបស់ប្រជាជន លុបចោលទាំងអស់នូវរាល់ការអនុញ្ញាតឲ្យធ្វើការដោះដូរ និងអភិវឌ្ឍតំបន់នោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីការប្រកាសរបស់សម្តេចលើទំព័រហ្វេសប៊ុកផ្លូវការមិនទាន់ប៉ុន្មានផង ស្រាប់តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល និងហៅបងប្អូនឲ្យចូលរួមដាំដើមឈើជាមួយអ្នកឧកញ៉ាថែមទៀតផង។

ដោយក្នុងនោះ អ្នកឧកញ៉ា បានប្រាប់ឲ្យដឹងថា ៖

ខ្ញុំគាំទ្ររាជរដ្ឋាភិបាលលុប ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ ហើយបងប្អូនដែលស្រលាញ់កូនឈើអាចមកដាំ កូនឈើជាមួយខ្ញុំ៕

ឡេង ណាវ៉ាត្រា
រូបភាព
រូបភាព
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T