អ្នកប្រើ iPhone និង Android ចំណាយពេលប្រើកម្មវិធីផ្សេងៗ លើសពី4ម៉ោង ក្នុងមួយថ្ងៃ ហើយតិកតុកវ៉ាដាច់គេ

//s9.kh1.co/bc/bcb6d3511802cdaff7262c9962be630c8284cb22.jpg
បច្ចេកវិទ្យា

 ០៧-សីហា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

របាយការណ៍បានបង្ហាញថា ជំងឺរាតត្បាតសកលអាចនាំឲ្យមានផលប៉ះពាល់យូរអង្វែង លើការប្រើប្រាស់កម្មវិធី។

បរទេស៖ របាយការណ៍មួយបង្ហាញថា សូម្បីតែបន្ទាប់ពីថ្ងៃបិទខ្ទប់បានកន្លងផុតទៅយូរក៏ដោយ ការប្រើប្រាស់នៅលើទូរសព្ទនៅតែកើនឡើង នៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀត។ TikTok គឺជាកម្មវិធីមួយដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេ នៅទូទាំងពិភពលោក ខណៈពេលដែល Instagram ត្រូវបានគេដោនឡូតច្រើនជាងគេ នៅក្នុងត្រីមាសទី2 ឆ្នាំ2022។ ការសិក្សានេះត្រូវបានធ្វើឡើង ដោយក្រុមហ៊ុនស៊ើបការណ៍កម្មវិធី data.ai។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វាបង្ហាញថា មានទីផ្សារចំនួន13 ដែលអ្នកប្រើប្រាស់ចំណាយពេលច្រើនជាង4ម៉ោង ក្នុងមួយថ្ងៃ ដោយប្រើកម្មវិធីនានា។ ក្រៅពីសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី សិង្ហបុរី ប្រេស៊ីល ម៉ិកស៊ិក អូស្ត្រាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង កាណាដា រុស្ស៊ី ទួរគី និងចក្រភពអង់គ្លេស អ្នកប្រើប្រាស់ iPhone និង Android កំពុងប្រើប្រាស់កម្មវិធីផ្សេងៗ ច្រើនជាង4ម៉ោងក្នុងមួយថ្ងៃ។ បីនៅក្នុងចំណោមទីផ្សារទាំងនោះ រួមមានប្រទេសឥណ្ឌូនេស៊ី សិង្ហបុរី និងប្រេស៊ីល អ្នកប្រើប្រាស់ទូរសព្ទចល័តកំពុងចំណាយពេលច្រើនជាង5ម៉ោង លើបណ្ដាញសង្គមនិងកម្មវិធីផ្សេងៗទៀតនៅលើទូរសព្ទរបស់ពួកគេ។

របាយការណ៍បានបង្ហាញថា ជំងឺរាតត្បាតសកលអាចនាំឲ្យមានផលប៉ះពាល់យូរអង្វែង លើការប្រើប្រាស់កម្មវិធី។ វាហាក់ដូចជាអ្នកប្រើប្រាស់ទូរសព្ទចល័ត ទទួលយកឥរិយាបថថ្មីនិងការប្រើប្រាស់កម្មវិធី កំឡុងពេលជំងឺរាតត្បាតសកល ទោះបីជានៅឆ្នាំ2022នេះ អ្វីៗត្រូវបានគេហៅថា បានវិលត្រលប់មករកភាពប្រក្រតីវិញក៏ដោយ។ ការសិក្សានេះក៏បង្ហាញពីកម្មវិធីនិងហ្គេម ដែលជាប់ចំណាត់ថ្នាក់កំពូល សម្រាប់ត្រីមាសទីពីរនៃឆ្នាំ2022ដែរ។ កម្មវិធី Instagram, Facebook, TikTok និង WhatsApp គឺជាកម្មវិធីដែលមានអ្នកដោនឡូតច្រើនបំផុត។ TikTok, YouTube, Tinder, និង Disney+ ត្រូវបានប្រើប្រាស់ច្រើនបំផុត៕

https://s9.kh1.co/__image/w=650,h=325,q=100/87/871b83eb390d3fc77b5c30d3934221020c729679.png

ប្រភព: 9to5Mac

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T