នេះឬជារឿងហេតុ ធ្វើឲ្យធ្លា..ក់ផ្ទាំង LED ចំ តារាៗកំពុងសម្តែង

//s9.kh1.co/30/30a718a8dbcc0ec217d783df5e330140fdd0b384.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ថ្មីៗនេះ ក្រោយពីមានរឿងភ្ញាក់ផ្អើលទៅលើករណីធ្លា.ក់ផ្ទាំង LED ទៅលើសិល្បករហើយ ស្រាប់តែមានការលើកឡើងពីមូលហេតុដោយសារតែរឿងនេះ

ហុងកុង៖ គឺជាសោ.ក.នាដ.កម្មមួយ នៅក្នុងការសម្តែងរបស់ក្រុមតារាចម្រៀងប្រុស Mirror កាលពីថ្ងៃទី ២៨ ខែកក្កដាកន្លងទៅ  ដែលបានធ្វើឲ្យទស្សនិកមានការភ្ញាក់ផ្អើល នៅពេលដែលមានករណី ធ្លា.ក់ផ្ទាំង LED ទៅលើអ្នករាំ និងមានស្ថានភាពធ្ង.ន់.ធ្ងរ រហូតត្រូវឆ្លងកាត់ការវះ.កា.ត់ធំៗចំនួន ៣ ដង ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នៅថ្ងៃទី៦ ខែសីហា ក្រុមការងារអន្តរក្រសួងដឹកនាំដោយនាយកដ្ឋានសេវាកម្មវប្បធម៌ និងកម្សាន្តបានធ្វើសន្និសីទសារព័ត៌មាន ដោយមានអ្នកតំណាងក្រុមប្រឹក្សាស៊ើបអង្កេតបានប្រកាសថា៖

មានខ្សែតែមួយត្រូវបានចងឡើង ដែលនេះ គឺជាមូលហេតុធ្វើឱ្យផ្ទាំងអេក្រង់ធ្លា.ក់ចុះ។ យើងក៏បានដកចេញនូវលទ្ធភាព ដែលមានមនុស្សមានចេតនាបំផ្លិ.ច.បំ.ផ្លាញ ដើម្បីធ្វើឱ្យមានរូបភាពប៉ះពាល់ដល់ការសម្តែង ។

អ្នកតំណាង

គួររំឮកផងដែរថា ខណៈពេលកំពុងសម្តែង របស់ក្រុមចម្រៀងប្រុស Mirror ស្រាប់តែមាន អេក្រង់ LED ដ៏ធំមួយមានទម្ងន់ ៦០០ គីឡូក្រាម បានធ្លា.ក់មកលើឆាក បណ្តាលឱ្យអ្នករាំពីរនាក់ត្រូវរងរបួ.ស ដោយក្នុងនោះ​មានអ្នករាំ​ម្នាក់រងរបួស​ស្រាល និងត្រូវបាន​ដឹក​យកទៅផ្ទះ ​ដើម្បី​ព្យាបាល​បន្ត​ ប៉ុន្តែជនរងគ្រោះម្នាក់ទៀត ដែលត្រូវកញ្ចក់អេក្រង់បុ.កចំក្បាល រងរបួ.សខួរ.ក្បា.ល និងបា.ក់.ឆ្អឹ.ង.ខ្ន.ង៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T