ទីបំផុត ដឹងថ្ងៃប្រកាសបញ្ចេញ កុំព្យូទ័រអេក្រង់បត់ របស់ ASUS ហើយ

//s9.kh1.co/f5/f53fde8ce1ba673ba574e572ea05decffa5f9f1f.jpg
បច្ចេកវិទ្យា

 ០៧-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ដំបូងឡើយ ASUS សង្ឃឹមថា នឹងបញ្ចេញ Zenbook 17 Fold OLED នៅពាក់កណ្តាលឆ្នាំ ដែលឥឡូវនេះបានកន្លងផុតទៅហើយ។

បរទេស៖ វាហាក់ដូចជាក្រុមហ៊ុន ASUS ជិតឈានដល់ការបញ្ចេញ Zenbook 17 Fold OLED ដែលជាកុំព្យូទ័រអេក្រង់បត់ ដែលខ្លួនបានបង្ហាញនៅក្នុងខែមករា ឆ្នាំ2022។ ដោយបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2022  ឡេបថប Zenbook 17 Fold OLED ហាក់បីដូចជាកុំព្យូទ័រយួរដៃអេក្រង់បត់ ដែលផលិតទ្រង់ទ្រាយធំទីពីរ បន្ទាប់ពី ThinkPad X1 Fold របស់ Lenovo។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងឡើយ ASUS សង្ឃឹមថា នឹងបញ្ចេញ Zenbook 17 Fold OLED នៅពាក់កណ្តាលឆ្នាំ ដែលឥឡូវនេះបានកន្លងផុតទៅហើយ។ ជំនួសមកវិញ ASUS បានបញ្ជាក់អំពីការដាក់ចេញរបស់ឧបករណ៍នេះ សម្រាប់ថ្ងៃទី31 ខែសីហា វេលាម៉ោង 12:00 UTC (ត្រូវនឹងម៉ោង 7យប់ នៅកម្ពុជា)។ គួរឲ្យស្ដាយ គេនៅតែរង់ចាំមើល ថាតើ Zenbook 17 Fold OLED នឹងមានតម្លៃប៉ុន្មាន ឬក៏វាអាចនឹងមានវត្តមាននៅខាងក្រៅអឺរ៉ុប និងអាមេរិកខាងជើងដែរទេ។

និយាយដោយសង្ខេប Zenbook 17 Fold OLED ពឹងផ្អែកលើ Intel Core i7-1250U ដែលជាផ្នែក 15 W ពីស៊េរី Alder Lake-U។ នៅលើតួខ្លួនរបស់វា មានថ្ម 75 Wh, រ៉េម 16GB, រន្ធ Thunderbolt 4, និង WiFi 6E ផងដែរ៕

រូបភាពពី ASUS
រូបភាពពី ASUS

ប្រភព: Notebookcheck

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T