គាំងហ្មង​ ពេល​ដឹង ពូឃ្លាំង​ សុំមិត្តភក្តិ ធ្វេីប្រពន្ធ កំលោះសម័យនេះ អាចយកស្ទាយ៍បាន (មានវីដេអូ)

//s9.kh1.co/85/855f10ba63bde50e81ce12c01739de47697b1070.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០២២ ១២ល្ងាច · ២ ឆ្នាំមុន

ទាំងពិធីករទាំងមហាជនគាំងអស់ ក្រោយពីបានស្ដាប់ ប្រវត្តិស្នេហ៍ ពូឃ្លាំង សុំមិត្តភក្តិធ្វើប្រពន្ធ។

ភ្នំពេញ៖ ជាការពិតណាស់ ពុកម៉ែបងប្អូនជាច្រើនប្រាកដជាបានស្គាល់ហើយ នូវតារាចម្រៀងរ៉េបជើងចាស់ដ៏ល្បីឈ្មោះ ពូឃ្លាំង បើទោះបីជាកន្លងទៅ លោកបានបាត់ខ្លួនពីវិស័យចម្រៀងអស់ជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែក្រោយពីត្រលប់មកវិញ សន្ទុះនៃការគាំទ្ររបស់លោកកាន់តែខ្លាំងឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក នាពេលថ្មីៗនេះ តារាចម្រៀងរូបនេះក៏បានចេញនូវបទចម្រៀងប៉ុន្មានបទសុទ្ធសឹងតែ ទទួលបានការគាំទ្រពីសំណាក់មហាជន ទាំងក្មេងទាំងចាស់តែម្ដង។ មិនតែប៉ុណ្ណោះ ពូឃ្លាំង ក៏លេចមុខក្នុងកិច្ចសម្ភាសន៍តាមទូរស្សន៍ ក្នុងកម្មវិធីផ្សេងៗផងដែរ។

ជាពិសេសថ្មីៗនេះ ពូឃ្លាំង បានបង្ហាញខ្លួនក្នុងកម្មវិធី 3Fun Cambodia រៀបរាប់ពីដំណើរជីវិតកន្លងទៅ ក៏ដូចជាប្រវត្តិស្នេហារបស់លោកទៀតផង។ ជាក់ស្ដែង អ្វីដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងគាំងខ្លាំងតែម្ដងនោះគឺ កាលពី ពូឃ្លាំង នៅកម្លោះជាមនុស្ស ខូចខិលមានស្រីញ្ញីច្រើន មិនតែប៉ុណ្ណោះ ដល់ពេលយកប្រពន្ធ បែរជាយកមិត្តភក្តិខ្លួនឯងទៅវិញ។ អ្វីដែលកាន់តែហួសចិត្ត គឺ ខលទូរស័ព្ទ សុំមិត្តភក្តិរៀបការធ្វើប្រពន្ធ តែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ពូឃ្លាំង
ពូឃ្លាំង
ពូឃ្លាំង
ពូឃ្លាំង
ពូឃ្លាំង និងគ្រួសារ
ពូឃ្លាំង និងគ្រួសារ
ពូ ឃ្លាំង
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T