​ប្រុសៗត្រូវដឹង មនុស្សស្រីបើមិនស្រលាញ់ ក៏មិនធ្វើរឿងទាំងនេះដែរ

//s9.kh1.co/ad/ad3a1361b2c2d52b059c83c499a0cc4a7a1c5600.jpg
នារី

 ០៦-សីហា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ប្រុសៗកុំគិតតែបន្ទោសនាង ថាជាមនុស្សស្រីដែលគួរឱ្យធុញទ្រាន់ ព្រោះបើនាងមិនស្រលាញ់អ្នក នាងក៏មិនឆោតធ្វើរឿងទាំងនេះដែរ។

ស្នេហា៖ មនុស្សប្រុសគ្រប់រូបបើស្រលាញ់នាង មិនចង់បាត់បង់នាង​ គួរតែរៀនស្វែងយល់ពីចិត្តនាងបន្តិច មិនមែនធ្វើឱ្យនាងខូចចិត្តហើយ មកបន្ទោសនាងថាជាមនុស្សគួរឱ្យធុញទ្រាន់ទៀតនោះទេ ព្រោះគ្រប់ទង្វើដែលមនុស្សស្រីធ្វើ ពេលខ្លះក៏ដោយសារតែខ្លួនអ្នកដែលជាមនុស្សប្រុសដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុដូចនេះ មនុស្សប្រុសត្រូវដឹងថាមនុស្សស្រីបើនាងមិនស្រលាញ់អ្នក មិនខ្លាចនឹងការបាត់បង់អ្នក នាងក៏មិនឆោតទៅធ្វើរឿងទាំងនេះដែរ ព្រោះនាងក៏ដឹងខ្លួនដែរថាអ្វីដែលនាងធ្វើវាមិនល្អ ហើយមើលទៅឆោតល្ងង់ខ្លាំង ប៉ុន្តែនាងក៏សុខចិត្តធ្វើ ក៏ដោយសារតែនាងស្រលាញ់ និងមិនចង់បាត់បង់អ្នក។

ប្រុសៗត្រូវដឹង មនុស្សស្រីបើមិនស្រលាញ់ ក៏មិនធ្វើរឿងទាំងនេះដែរ៖

១. ប្រច័ណ្ឌហួងហែងច្រើន

រូបតំណាង
រូបតំណាង

មនុស្សស្រីបើនាងមិនស្រលាញ់ មិនខ្លាចនឹងការបាត់បង់អ្នក នាងក៏មិនប្រច័ណ្ឌហួងហែងអ្នកច្រើនដល់ម្លឹង រហូតធ្វើឱ្យអ្នកធុញទ្រាន់នឹងនាងទេ ម្យ៉ាងក៏ដោយសារតែអ្នកធ្វើឱ្យនាងមិនទុកចិត្ត ទើបនាងចេះខ្លាច ខ្លាចមានស្រីផ្សេងឆក់អ្នកចេញពីនាង ទើបនាងមិនអាចហាមឃាត់ចិត្តខ្លួនឯងបាន ដូច្នេះបើអ្នកចង់ឱ្យនាងឈប់ប្រច័ណ្ឌ អ្នកត្រូវផ្តល់ទំនុកចិត្តឱ្យនាងបានជឿជាក់លើអ្នកជាមុនសិន។

២. រករឿង

រូបតំណាង
រូបតំណាង

មនុស្សស្រីក្លាយទៅជាមនុស្សដ៏គួរឱ្យធុញ នៅក្នុងក្រសែភ្នែកមនុស្សប្រុស គឺដោយសារតែនាងស្រលាញ់ ទើបនាងរករឿងច្រើនបែបនេះ ប៉ុន្តែបើអ្នកចេះយកចិត្តទុកដាក់ ធ្វើអ្វីមិនលាក់លៀមនាងពីក្រោយខ្នង នាងក៏មិនធ្វើរឿងឆោតល្ងង់ ដែលធ្វើឱ្យអ្នកធុញទ្រាន់នឹងនាងបែបនេះដែរ ផ្ទុយទៅវិញ នាងមានតែធ្វើខ្លួនគួរឱ្យស្រលាញ់។

៣. បិទសិទ្ធ

រូបតំណាង
រូបតំណាង

កុំបន្ទោសថានាងបិទសិទ្ធ ឬត្រួតត្រាលើជីវិតអ្នក ពេលខ្លះក៏មកពីអ្នកខ្លួនឯងដែរ ដែលតែងតែទុកនាងចោល និងមិនផ្តល់ភាពសំខាន់ឱ្យនាង ព្រោះថាអ្វីដែលមនុស្សស្រីត្រូវការបំផុតពីមនុស្សប្រុសដែលនាងស្រលាញ់ គឺគ្រាន់តែជាការយកចិត្តទុកដាក់ ការស្រលាញ់និងការផ្តល់ភាពសំខាន់ឱ្យនាងតែប៉ុណ្ណោះគឺវាគ្រប់គ្រាន់ហើយ មិនមែនមិនខ្វល់ពីនាង ហើយចំណាយពេលវេលាតែជាមួយមិត្តនោះទេ។

៤. ពូកែង៉ក់ងរ

រូបតំណាង
រូបតំណាង

មនុស្សស្រីភាគច្រើននៅចំពោះមុខអ្នកដទៃ អាចនឹងបង្ហាញភាពរឹងមាំ ប៉ុន្តែនៅចំពោះមុខមនុស្សដែលនាងស្រលាញ់ នាងគ្រាន់តែជាកូនក្មេងម្នាក់ ដែលត្រូវការការថ្នាក់ថ្នម និងការលួងលោមពីមនុស្សដែលនាងស្រលាញ់ប៉ុណ្ណោះ ហើយការដែលនាងពូកែង៉ក់ងនេះ គឺនាងគ្រាន់តែចង់បានការលួងលោម និងការផ្តល់ភាពកក់ក្តៅឱ្យនាងតែប៉ុណ្ណោះ។

៥. តែងទាមទារចំណាប់អារម្មណ៍

រូបតំណាង
រូបតំណាង

មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ គឺតែងតែចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ចាប់អារម្មណ៍ ទៅលើខ្លួនពួកគេតែម្នាក់គត់ ទើបបានជាមនុស្សស្រីចូលចិត្តធ្វើអ្វីប្លែកៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សប្រុសដែលនាងស្រលាញ់ ប៉ុន្តែមនុស្សប្រុសភាគច្រើន បែរជាយល់ថាគួរឱ្យធុញទ្រាន់ទៅវិញ ហេតុនេះរៀនយល់ពីនាងបន្តិច​ អ្នកនឹងដឹងថាមនុស្សស្រីប្រឹងប្រែងយ៉ាងណា ក្នុងការខ្លាចបាត់បង់អ្នក៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T