ហេតុផលដែលមនុស្សស្រី មិនត្រូវទោរទន់ទៅតាមបញ្ហាដែលកើតមាន

//s9.kh1.co/f7/f7a1c0d018d15306c0ff676c4791aa412b466c80.jpg
នារី

 ០៦-សីហា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ហេតុផលទាំងអស់នេះ សមល្មមនឹងអាចឱ្យមនុស្សស្រីគ្រប់រូបបានដឹងហើយថា ហេតុអ្វីបានជាខ្លួនមិនត្រូវទោរទន់ទៅតាមបញ្ហាដែលកើតមាននៅក្នុងជីវិត។

យល់ដឹង៖ មនុស្សយើងម្នាក់ៗកើតមក មិនថាអ្នកមាន ឬអ្នកក្រ គឺសុទ្ធតែមិនអាចជៀសផុតពីបញ្ហាជីវិតជាច្រើនដែលតម្រូវឱ្យយើងជួបប្រទះវា ហើយក៏មិនមែនឱ្យយើងជួបវាហើយ បែរជាបាក់ទឹកចិត្តនោះទេ ព្រោះបញ្ហាជីវិតទាំងនោះ គឺអាចបង្រៀនឱ្យយើងចេះរឹងមាំដោយខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ កុំចេះតែទោរទន់ទៅតាមបញ្ហាដែលកើតមាន ត្រូវចេះតាំងស្មារតីឱ្យរឹងមាំ​ ហើយប្រឈមមុខទៅនឹងបញ្ហាទាំងអស់នោះ ជាងនេះទៅទៀត នៅពេលដែលអ្នកចេះរឹងមាំគ្រប់គ្រាន់ អ្នកនឹងបានដឹងពីហេតុផលហើយថាហេតុអ្វីបានជាអ្នក មិនត្រូវទោរទន់ទៅតាមបញ្ហាទាំងនោះ។

ហេតុផលដែលមនុស្សស្រី មិនត្រូវទោរទន់ទៅតាមបញ្ហាដែលកើតមាន៖

១. បញ្ហានឹងអាចដោះស្រាយបាន

រូបតំណាង
រូបតំណាង

ពិតណាស់ ហេតុផលដែលអ្នកមិនត្រូវទោរទន់ទៅតាមបញ្ហា ដែលកើតមាននៅក្នុងជីវិតរបស់អ្នក គឺបញ្ហាទាំងនោះវានឹងកាន់តែងាយស្រួលក្នុងការដោះស្រាយ ព្រោះអ្នកនៅមានស្មារតីរឹងមាំ មិនទន់ជ្រាយនិងឆាប់ចុះចាញ់នូវបញ្ហាទាំងនោះ ម្យ៉ាងគ្រប់បញ្ហាទាំងអស់ គឺសុទ្ធតែមានដំណោះស្រាយ គ្រាន់តែវាត្រូវការឱ្យអ្នកចេះរឹងមាំនិងអត់ធ្មត់ ទើបអ្វីៗវាអាចនឹងល្អប្រសើរ។

២. អ្នកនឹងមិនងាយបោះបង់

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកមិនទោរទន់ទៅតាមបញ្ហា ឬឧបសគ្គអ្វីមួយនៅក្នុងជីវិត មិនថាអ្នកធ្វើរឿងអ្វី ឬចង់សម្រេចនូវអ្វីដែលខ្លួនអ្នកចង់បានទេ បញ្ហានិងឧបសគ្គទាំងនោះ គឺមិនអាចធ្វើឱ្យអ្នកឆាប់បោះបង់អ្វីដែលអ្នកធ្វើបានដោយងាយទេ ព្រោះតែអ្នកមិនបានបណ្តោយឱ្យផ្លូវចិត្តខ្លួនឯង ទោរទន់ទៅរកភាពទន់ជ្រាយ ដូច្នេះហើយ ទើបមនុស្សស្រីត្រូវចេះរឹងមាំ និងកុំទោរទន់ទៅអ្វីដែលកើតមាន។

៣. អ្នកនឹងមានការរីកចម្រើនបន្ថែម

រូបតំណាង
រូបតំណាង

គ្រប់បញ្ហានិងឧបសគ្គទាំងឡាយដែលកើតមាននៅក្នុងជីវិតរបស់យើងគ្រប់គ្នា មិនមែនកើតឡើងមកដើម្បីឱ្យយើងទោរទន់ទៅរកវាទេ តែបញ្ហាទាំងនោះវាកើតមក ដើម្បីបង្រៀន ក៏ដូចជាផ្តល់នូវមេរៀនជីវិតឱ្យយើងចេះមានការរីកចម្រើនទៅមុខ ហើយបើជីវិតគ្មានឧបសគ្គ វាក៏មិនអាចធ្វើឱ្យយើងគ្រប់គ្នាល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃបានដែរ។

៤. អ្នកនឹងបានស្គាល់ពីអត្ថន័យនៃជីវិត

រូបតំណាង
រូបតំណាង

អត្ថន័យនៃជីវិត មិនមែនជាជីវិតដែលរស់នៅបានសុខស្រួល និងមិនចេះកើតទុក្ខទេ ហើយហេតុផលដែលមនុស្សស្រីមិនត្រូវទោរទន់ទៅតាមបញ្ហាដែលកើតមាន គឺវានឹងធ្វើឱ្យមនុស្សស្រីគ្រប់រូបបានយល់ និងស្គាល់អ្វីទៅជាអត្ថន័យជីវិតពិត ព្រោះជីវិតដែលមានន័យ គឺជាជីវិតដែលចេះមានការតស៊ូប្រឹងប្រែង ចេះអត់ធ្មត់ និងអាចឆ្លងកាត់រាល់ឧបសគ្គជីវិតដែលកើតមាន៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T