ប្រភេទមនុស្សប្រុស ដែលមនុស្សស្រីមិនចង់ណាត់ជួប

//s9.kh1.co/fb/fb6a2dc89a03f25e9330f258dfbaf2128286c906.jpg
នារី

 ០៦-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

មិនថាអ្នកមានរូបរាងស្រស់សង្ហាប៉ុណ្ណាទេ បើអ្នកជាមនុស្សប្រុសដែលស្ថិតក្នុងប្រភេទមនុស្សប្រុសទាំងនេះ មនុស្សស្រីគឺច្បាស់ជាមិនចង់ណាត់ជួបអ្នកឡើយ។

យល់ដឹង៖ ប្រុសៗកុំគិតឱ្យសោះ ថាគ្រាន់តែរូបរាងស្រស់សង្ហារបស់អ្នក អាចធ្វើឱ្យស្រីៗព្រមទៅតាមការណាត់ជួបរបស់អ្នកនោះ ទោះភាពសង្ហារបស់អ្នកអាចធ្វើឱ្យស្រីៗលង់បានមួយរំពេចក៏ពិតមែន តែសម្រាប់មនុស្សស្រីបើមនុស្សប្រុសម្នាក់នោះគ្មានចំណុចល្អអ្វីក្រៅពីសង្ហា មនុស្សស្រីក៏មិនស្រលាញ់ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត កុំយកភាពសង្ហាទៅទាក់ទាញមនុស្សស្រី ហើយបើអ្នកជាមនុស្សប្រុសដែលស្ថិតនៅក្នុងប្រភេទមនុស្សប្រុស ដូចដែលបានរៀបរាប់នៅខាងក្រោមនេះទៀត មនុស្សស្រីណាក៏មិនចង់ណាត់ជួបអ្នកដែរ ព្រោះវានាំតែធ្វើឱ្យគេខាតពេលវេលាលើអ្នកចោលទទេរៗ។

ប្រភេទមនុស្សប្រុស ដែលមនុស្សស្រីមិនចង់ណាត់ជួប ទោះសង្ហាប៉ុណ្ណាក៏ដោយ៖

១. មនុស្សប្រុសដែលគិតអវិជ្ជមាន

រូបតំណាង
រូបតំណាង

មនុស្សប្រុសដែលធ្វើឱ្យមនុស្សស្រីចង់រត់ចោល ទាំងដែលមិនទាន់បានទៅណាត់ជួបនោះ គឺជាមនុស្សប្រុសដែលគិតអវិជ្ជមាន ព្រោះមនុស្សស្រីមិនចូលចិត្តមនុស្សប្រុសណាពូកែរអ៊ូរទាំច្រើន ធ្វើអ្វីក៏សុញនៅតែមួយកន្លែងនោះទេ ម្យ៉ាងមនុស្សស្រីគេយល់ថាការនៅក្បែរមនុស្សប្រុសគិតតែរឿងអវិជ្ជមានបែបនេះ គឺច្បាស់ជាគ្មានអនាគតឡើយ។

២. មនុស្សប្រុសដែលមិនឱ្យតម្លៃលើមនុស្សស្រី

រូបតំណាង
រូបតំណាង

មិនថាអ្នកស្រស់សង្ហាមកពីណាទេ បើអ្នកជាប្រភេទមនុស្សប្រុសដែលមិនចេះឱ្យតម្លៃលើមនុស្សស្រី ប្រាកដជាគ្មានមនុស្សស្រីណា គេចង់យកខ្លួនគេបៀតនឹងអ្នកនោះទេ ព្រោះការដែលណាត់ជួបអ្នក ប្រៀបដូចជាគេយកខ្លួនឯងទៅឱ្យអ្នកបន្ទាបតម្លៃអញ្ចឹង ទើបស្រីៗមិនចង់ណាត់ជួបមនុស្សប្រុសណា ដែលមិនចេះឱ្យតម្លៃមនុស្សស្រីនោះទេ។

៣. មនុស្សប្រុសដែលយកចិត្តទុកដាក់ទៅលើតែសម្រស់

រូបតំណាង
រូបតំណាង

សម្រស់ស្រស់ស្អាតដែលមាននៅពីខាងក្រៅ វាមិនស្ថិតស្ថេរនៅយូរបាននោះទេ អាយុកាន់តែច្រើនសម្រស់នឹងកាន់តែប្រែប្រួល ដូច្នេះមនុស្សស្រីមិនចង់ណាត់ជួបមនុស្សប្រុសណា ដែលយកចិត្តទុកដាក់ទៅលើតែសម្រស់នៅពីខាងក្រៅទេ ព្រោះនៅពេលដែលសម្រស់ប្រែប្រួល ចិត្តរបស់មនុស្សប្រុសក៏ប្រែប្រួល ដូច្នេះគេមិនចង់ចំណាយពេលលើមនុស្សប្រុសបែបនេះទេ នាំតែឈឺចាប់ថ្ងៃក្រោយ។

 ៤. មនុស្សប្រុសដែលប្រកាន់ពេក

រូបតំណាង
រូបតំណាង

ធ្វើជាមនុស្សប្រុស ត្រូវចេះបើកចិត្តឱ្យទូលាយ បើអ្នកជាមនុស្សប្រុសចូលចិត្តប្រកាន់ ធ្វើអ្វីក៏មិនត្រូវចិត្ត មិនចង់បានបែបនេះ មិនចង់បានបែបនោះ គ្មានមនុស្សស្រីណាគេទ្រាំនៅជាមួយទេ ទោះអ្នកសង្ហាជាងតួកុនក៏ដោយ ក៏គេច្បាស់ជារត់ចោលអ្នកដែរ ហេតុដូចនេះត្រូវរៀនបើកចិត្តឱ្យទូលាយ ទើបមនុស្សស្រីគេចង់នៅក្បែរអ្នកខ្លះ។

៥. មនុស្សប្រុសដែលចូលចិត្តផឹកស៊ី

រូបតំណាង
រូបតំណាង

កុំអាងតែខ្លួនសង្ហា គិតថាអាចទាក់ទាញមនុស្សស្រីណាក៏បានឱ្យសោះ មនុស្សស្រីសម័យនេះ គេចេះគិតគូបានវែងឆ្ងាយខ្លាំងណាស់ ហើយបើអ្នកជាមនុស្សប្រុសដែលចូលចិត្តតែដើរលេងផឹកស៊ី មិនប្រឹងប្រែងធ្វើការរកលុយ​ គ្មានស្រីណាគេចង់ចំណាយពេលវេលាលើអ្នកទេ ព្រោះតែគេដឹងថា មនុស្សប្រុសដូចជាអ្នក គឺមិនអាចផ្តល់អនាគតនិងក្តីសុខឱ្យគេបាននោះទេ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T