Barca កាត់ចិត្តទៅ! ទីបំផុតតារាឆ្នើមរូបនេះកាន់ប៊ិចបន្តកុងត្រាថ្មី ២ ឆ្នាំទៀតជាមួយ Chelsea ផ្លូវការហើយ

//s9.kh1.co/94/94d1a6bf8d70df05e13b48515c0c95cdcfef0c53.jpg
កីទ្បា

 ០៥-សីហា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

ទីបំផុតតារាឆ្នើមរូបនេះដាក់ប៊ិចបន្តកុងត្រាថ្មី ២ ឆ្នាំទៀតជាមួយ Chelsea ផ្លូវការហើយ

បរទេស៖ ក្លិបតោខៀវ Chelsea បានប្រកាសជាផ្លូវការថា ប្រធានក្រុម Cesar Azpilicueta បានយល់ព្រមដាក់ប៊ិចបន្តកុងត្រាថ្មីជាមួយ Chelsea រយៈពេល ២ ឆ្នាំបន្ថែមទៀត ក្រោយកុងត្រាចាស់របស់គេផុតសុពលភាពនៅខែ សីហា ឆ្នាំ ២០២២ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cesar Azpilicueta
Cesar Azpilicueta

ជាការពិតណាស់ នៅរដូវក្តៅនេះ Barcelona បានបង្ហាញការចាប់អារម្មណ៍ចំពោះ Azpilicueta ដែលជាខ្សែការពារស្លាបស្តាំរបស់ Chelsea យ៉ាងខ្លាំង, ប៉ុន្តែឥឡូវនេះគម្រោងរបស់ក្រុមអ្នកមានបុណ្យត្រូវបរាជ័យហើយ បន្ទាប់ពីកីឡាករសញ្ជាតិ អេស្ប៉ាញខាងលើ បានបន្តកុងត្រាថ្មីជាមួយ Chelsea រហូតដល់ឆ្នាំ ២០២៤ ឯណោះ។

Cesar Azpilicueta
Cesar Azpilicueta

គួរបញ្ជាក់ថា Azpilicueta បានរួមរស់ជាមួយ Chelsea អស់រយៈពេលជាង ១០ ឆ្នាំមកហើយ ដោយរូបគេត្រូវបាន Chelsea ទិញយកពី Marseille នៅឆ្នាំ ២០១២, ក្នុងនោះខ្សែការពារវ័យ ៣២ ឆ្នាំបានចូលរួមចំណែកជួយឱ្យក្រុមតោខៀវឈ្នះ Champions League ១សម័យ, Premier League ២ សម័យ, Club World Cup ១ សម័យ, Europa League ២ សម័យ និងពានរង្វាន់មួយចំនួនទៀត៕

ប្រភព Chelsea

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T