នៅក្បែរមនុស្សបែបនេះយូរៗ អ្នកនឹងក្លាយជាមនុស្សToxic

//s9.kh1.co/ff/ff01254efe8ef29b740a7adb11d8da19b6417772.jpg
នារី

 ០៥-សីហា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

នៅពេលដែលអ្នកចំណាយពេលនៅជាមួយនឹងមនុស្សបែបនេះយូរៗទៅ មនុស្សទាំងនោះ នឹងធ្វើឱ្យអ្នកក្លាយទៅជាមនុស្សToxicម្នាក់។

យល់ដឹង៖ មនុស្សដែលចេញចូលក្នុងជីវិតរបស់យើងរាល់ថ្ងៃនេះ គឺសុទ្ធតែអាចជះឥទិ្ធពលមកលើជីវិតយើង ហើយក៏អាចធ្វើឱ្យជីវិតយើងជួបតែរឿងមិនល្អដែរ ទើបមុននឹងជ្រើសរាប់អានអ្នកណាម្នាក់ គួរតែមើលស្គាល់ពីមនុស្សនោះឱ្យបានច្បាស់សិន ទើបមិនរាប់អានខុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ប្រសិនបើអ្នករាប់អាន ឬនៅក្បែរនឹងប្រភេទមនុស្សមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ អ្នកគួរតែឆាប់ដកខ្លួនចេញ ព្រោះយូរៗទៅមនុស្សទាំងនោះ នឹងធ្វើឱ្យអ្នកក្លាយទៅជាមនុស្សToxicម្នាក់ ដែលគិតនិងធ្វើតែរឿងអវិជ្ជមាន។

នៅក្បែរនឹងមនុស្សបែបនេះយូរៗ អ្នកនឹងក្លាយជាមនុស្សToxic៖

១. មនុស្សដែលពូកែនិយាយដើមគេ

រូបតំណាង
រូបតំណាង

ប្រភេទមនុស្សដែលនឹងធ្វើឱ្យអ្នកក្លាយទៅជាមនុស្សToxicនោះ គឺជាមនុស្សដែលពូកែនិយាយដើមគេ ព្រោះនៅពេលដែលអ្នកនៅក្បែរមនុស្សទាំងនោះដែលកំពុងតែនិយាយដើមគេ ទោះអ្នកមិនបានស្គាល់ ឬស្ពប់មនុស្សដែលត្រូវបានគេកំពុងនិយាយដើមក៏ដោយ ក៏ការនិយាយដើមនោះ ធ្វើឱ្យអ្នកស្អប់គេទាំងដែលគេមិនបានធ្វើអ្វីសោះចំពោះអ្នក ទើបការរាប់អានមនុស្ស តម្រូវឱ្យអ្នកចេះមើល។

២. មនុស្សដែលល្អតែពីមុខ

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកនៅក្បែរ ឬរាប់អានមនុស្សដែលល្អតែពីមុខ និងអាក្រក់ពីក្រោយខ្នង វានឹងធ្វើឱ្យអ្នកក្លាយទៅជាប្រភេទមនុស្សដែលដូចពួកគេដោយមិនដឹងខ្លួន ថាខ្លួនធ្វើអ្វីល្អឬអ្វីអាក្រក់ ដូច្នេះហើយ បើដឹងខ្លួនថារាប់អានមនុស្សដែលល្អតែពីមុខ និងអាក្រក់ពីក្រោយខ្នងហើយនោះ គួរតែឆាប់ដើរចេញ ទើបជាជម្រើសដ៏ល្អបំផុតសម្រាប់ខ្លួនអ្នក។

៣. ​មនុស្សដែលចូលចិត្តច្រណែនអ្នកដទៃ

រូបតំណាង
រូបតំណាង

វាមិនខុសនោះទេ នៅពេលដែលអ្នកមានចិត្តលួចច្រណែនបន្តិចបន្តួច នៅពេលដែលឃើញអ្នកដទៃបានល្អ ប៉ុន្តែការច្រណែនមានលក្ខណៈខុសគ្នា មួយច្រណែនលាក់ទុកក្នុងចិត្តព្រោះចង់បានដូចគេ តែមួយវិញទៀតច្រណែនក្នុងន័យឈ្នានីសមិនចង់ឱ្យគេល្អជាងខ្លួន ដោយមនុស្សដែលមិនចង់ឱ្យគេល្អជាងខ្លួននេះហើយ ដែលធ្វើឱ្យអ្នកក្លាយទៅជាមនុស្សToxic ម្យ៉ាងវិញទៀត នៅក្បែរមនុស្សបែបនេះ អ្នកគ្មានថ្ងៃរីកចម្រើនឡើយ ព្រោះមនុស្សទាំងនោះ មិនចូលចិត្តឱ្យអ្នកណាល្អជាងខ្លួនពួកគេឡើយ។

៤. មនុស្សដែលចូលចិត្តវាយតម្លៃអ្នកដទៃ

រូបតំណាង
រូបតំណាង

នៅក្បែរនឹងមនុស្សដែលចូលចិត្តវាយតម្លៃអ្នកដទៃពីសម្បកក្រៅ យូរៗទៅអ្នកនឹងក្លាយទៅជាមនុស្សToxicម្នាក់ ដែលឃើញអ្នកណា ក៏ឆាប់វាយតម្លៃគេពីសម្បកក្រៅ ទាំងដែលខ្លួនអ្នកមិនទាន់ទាំងបានស្គាល់គេច្បាស់នៅឡើយ ហើយវាក៏នាំឱ្យអ្នកក្លាយទៅជាប្រភេទមនុស្សមួយ ដែលមិនគួរឱ្យចង់នៅក្បែរនិងរាប់អានសម្រាប់មនុស្សគ្រប់គ្នា។

៥. មនុស្សដែលចូលចិត្តគិតអវិជ្ជមាន

រូបតំណាង
រូបតំណាង

ពិតណាស់ មនុស្សដែលចូលចិត្តគិតអវិជ្ជមាន បើអ្នករាប់អានឬនៅក្បែរពួកគេយូរៗទៅ ទោះអ្នកជាមនុស្សដែលចូលចិត្តគិតឬធ្វើតែរឿងល្អៗប៉ុណ្ណាក៏ដោយ ក៏ឥទ្ធិពលទាំងនោះ ធ្វើឱ្យអ្នកក្លាយទៅជាមនុស្សគិតតែរឿងមិនល្អដោយមិនដឹងខ្លួនដែរ លើសពីនេះ ធ្វើអ្វីក៏សុញ និងមិនអាចរីកចម្រើនទៅមុខបាន ហេតុដូចនេះ កុំបណ្តោយខ្លួនឯងឱ្យនៅក្បែរនឹងមនុស្សបែបនេះឱ្យសោះ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T