ក្រុម​ហ៊ុន​ FWD Cambodia​ និង​អង្គ​ការ​មូល​និធិ​កុមារ​កម្ពុជា (CCF) ​ប្រារព្ធ​ពិធី​ដាក់ឱ្យប្រើប្រាស់បង្គោល និងអំពូលភ្លើងសូឡាចំនួន​ ៣៥០ដើម ជា​ផ្លូវ​ការ​ក្នុង​សហគមន៍​

//s9.kh1.co/ae/aea6070bc14b5b22afb84885f49ff7e2ce019d35.jpg
សង្គម

 ០៥-សីហា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

កាល​ពី​ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ក្រុម​ហ៊ុន​ FWD Cambodia និងអង្គ​ការ​មូល​និធិ​កុមារ​កម្ពុជា (CCF) បានប្រារព្ធ​ពិធី​ដាក់ឱ្យប្រើប្រាស់បង្គោល និងអំពូលភ្លើងសូឡាចំនួន​ ៣៥០ដើម ក្រោមយុទ្ធនាការ “ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង” ។

ភ្នំពេញ៖ កាល​ពី​ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែកក្កដា យុទ្ធនាការ “ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង” ត្រូវបានប្រារព្ធឡើង ដើម្បីប្រគល់ និងដាក់ឱ្យប្រើប្រាស់ បង្គោលនិងអំពូលភ្លើងសូឡាជូនអង្គការមូលនិធិកុមារកម្ពុជា ក្រោម​វត្ត​មាន​របស់ លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងលោក ស្កុត នីសុន (Scott Neeson) ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា ក្រុម​ការ​ងារ​របស់​ក្រុម​ហ៊ុន​ FWD Cambodia និង​​អង្គការ​មូលនិធិកុមារ​កម្ពុជា​ និង​ក្រុម​គ្រួសារ​ជា​ច្រើន​ដែល​រស់​ក្នុង​សហគមន៍របស់​ CCF។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពក្នុងពិធីប្រគល់ និងដាក់អោយប្រើប្រាស់ 
រូបភាពក្នុងពិធីប្រគល់ និងដាក់អោយប្រើប្រាស់ 

លោក ចាន់ រដ្ឋា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដែលបានរួមចំណែកក្នុងការជួយសហគមន៍តាមរយៈយុទ្ធនាការ "ធានារ៉ាប់រងខ្ញុំ បំភ្លឺសហគមន៍យើង" ដោយការទិញបណ្ណសន្យារ៉ាប់រងមួយ គឺស្មើនឹងការរួម​ចំណែកក្នុង​បង្គោលនិងអំពូលភ្លើងសូឡាមួយដើម។

រូបភាពក្នុងពិធីប្រគល់ និងដាក់អោយប្រើប្រាស់ 
រូបភាពក្នុងពិធីប្រគល់ និងដាក់អោយប្រើប្រាស់ 

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានឧបត្ថម្ភបង្គោលនិងអំពូលភ្លើងសូឡា ១,០០០ ដើម រួចមកហើយ ដើម្បីជួយបំភ្លឺដល់សហគមន៍ដែលកំពុងខ្វះខាតនៅប្រទេសកម្ពុជា៕

រូបភាពក្នុងពិធីប្រគល់ និងដាក់អោយប្រើប្រាស់ 
រូបភាពក្នុងពិធីប្រគល់ និងដាក់អោយប្រើប្រាស់ 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T