មន្ត្រីសួនសត្វភ្នំតាម៉ៅ ច្រានចោលព័ត៌មានថា សួនសត្វភ្នំតាម៉ៅមានគម្រោងរុះរើទៅខេត្តផ្សេង!

//s9.kh1.co/82/823d3aea1357a76ce940dc0affba029e7c2c7a77.jpg
សង្គម

 ០៥-សីហា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ញឹក រតនៈ បានថ្លែងបដិសេធច្រានចោលព័ត៌មានមិនពិតអំពីគម្រោងរុះរើសួនសត្វភ្នំតាម៉ៅទៅខេត្តផ្សេងៗ។

តាកែវ៖ ប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ញឹក រតនៈ បានថ្លែងបដិសេធច្រានចោលព័ត៌មានមិនពិតអំពីគម្រោងរុះរើសួនសត្វភ្នំតាម៉ៅទៅខេត្តផ្សេងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ញឹក រតនៈ បានឱ្យដឹងថា ថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបុគ្គល និងសារព័ត៌មានមួយចំនួនបណ្ដាលឱ្យមានការភ័ន្តច្រឡំថា ឧទ្យាសួនសត្វភ្នំតាម៉ៅនឹងត្រូវរុះរើផ្ទេរទៅកាន់ខេត្តសៀមរាប ឬខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងខេត្តមណ្ឌលគិរី បណ្ដាលឱ្យមានផលប៉ះពាល់ដសល់សត្វព្រៃមួយចំនួនដែលកំពុងថែរក្សានៅក្នុងឧទ្យាន។

https://s9.kh1.co/__image/w=650,h=403,q=100/d8/d8c668b1b64a87a00ff8d7f84a38edc26af83318.jpg

លោក ញឹក រតនៈ បញ្ជាក់ថា ករណីនេះឧទ្យាសួនសត្វមិនមានផែនការរុះរើ ឬផ្ទេរទីតាំងទៅកាន់ខេត្តផ្សេងឡើយ។ ហើយថា សត្វព្រៃទាំងអស់ដែលកំពុងថែរក្សានឹងមិនរងផលប៉ះពាល់ដូចការលើកឡើងនោះដែរ។

បើតាមលោក ញឹក រតនៈ ហ្វូងប្រើស រមាំង ឈ្លួស ជ្រូកព្រៃ សត្វស្លាបទាំងអស់ ត្រូវបានដោះលែងឱ្យរស់នៅក្នុងបរិវេណឧទ្យានសួនសត្វនិងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដែលមានផ្ទៃដីជាង ៤ ០០០ ហិកតា និងមានរបងសុវត្ថិភាពព័ទ្ធជុំវិញក្នុងគោលបំណងដើម្បីបម្រើឱ្យការងារអប់រំ ការបង្កាត់ពូជ និងកាត់បន្ថយជម្លោះរវាងសត្វព្រៃ និងសហគមមូលដ្ឋាន។

https://s9.kh1.co/__image/w=650,h=421,q=100/a7/a7ae9832258cf8cc2d7b9b495dc01f699cff009c.jpg

សូមជំរាបផងដែរថា រាជរដ្ឋាភិបាលបានដាក់ទុនបន្ថែមសម្រាប់គម្រោងអភិវឌ្ឍន៍ឧទ្យានសួន និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ រួមមានគម្រោងស្ថាបនាកែលម្អគុណភាព ប្រព័ន្ធផ្លូវក្នុងឧទ្យានសួនសត្វ មានប្រវែងជាង ១៥ គីឡូម៉ែត្រ។

គម្រោងសាងសង់បន្ទប់អនាម័យចំនួន ៥ កន្លែង គម្រោងសាងសង់អគាររដ្ឋបាលមួយកន្លែង ដើម្បីបម្រើឱ្យការងារប្រចាំថ្ងៃ និងគម្រោងសាងសង់មជ្ឈមណ្ឌលកម្សាន្ដ ដើម្បីបម្រើឱ្យសេវាកម្មទេសចរណ៍ កសាងអាងស្ដុកទឹកមួយកន្លែងដែលមានចំណុះជាង ២០ ម៉ឺនម៉ែត្រគូប ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងតម្រូវការប្រចាំថ្ងៃរបស់ឧទ្យាសួនសត្វភ្នំតាម៉ៅ។

https://s9.kh1.co/__image/w=650,h=349,q=100/71/71ec934796fe27d036200a1f0252e313260b6f66.jpg

កសាងខ្លោងទ្វារ២កន្លែង និងដាំដើមឈើ ផ្កា លម្អតាមដងផ្លូវជាង ១ម៉ឺនដើម ដើម្បីបម្រើឱ្យសេវាកម្មទេសចរណ៍ចំនួន ជំរុញកំណើនសេដ្ឋកិច្ច និងចំណូលសហគមន៍មូលដ្ឋាន និងជួយឱ្យឧទ្យានសួនសត្វ អាចប្រកួតប្រជែងបានក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន និងធានានិរន្តភាពការងារប្រចាំថ្ងៃរបស់ឧទ្យាសួនសត្វផងដែរ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T