ផ្លូវការ! PSG ទិញបានតារាឆ្នើមព័រទុយហ្គាល់រូបនេះ មករួមក្រុមហើយ

//s9.kh1.co/62/6222682317f2e9c6e6605c1bbd199fb6e45c1e2e.jpg
កីទ្បា

 ០៥-សីហា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

PSG ទិញបានតារាឆ្នើមព័រទុយហ្គាល់រូបនេះ មករួមក្រុមហើយ

បារាំង៖ ក្លិប Paris Saint Germain បានប្រកាសជាផ្លូវការអំពីការចុះហត្ថលេខានាំយក កីឡាករ Renato Sanchez មករួមក្រុមសម្រាប់រដូវកាលថ្មីខាងមុខនេះក្នុងតម្លៃផ្ទេរ ១៥លានអឺរ៉ូ (ឬប្រមាណ ១៥លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Renato Sanchez
 កីឡាករ Renato Sanchez

ជាការពិតណាស់ Sanchez ដែលបច្ចុប្បន្នមានវ័យ២៤ឆ្នាំ តែងតែត្រូវបានក្លិបធំៗនៅអឺរ៉ុបតាមតោងគ្នាចង់បានគ្នាខ្លាំង ក៏ព្រោះតែសមត្ថភាពញាក់បាល់ បណ្តើរបាល់ បញ្ជូនបាល់ និង ថ្វីជើងបញ្ចប់ទីដ៏ល្អរបស់គេ ជាពិសេសកាលពីរដូវកាលមុនគេបានរួមចំណែកយ៉ាងធំធេងក្នុងការជួយក្លិប Lille ឈ្នះពានលីគកំពូលបារាំង Ligue 1 ផងដែរ។

Sanchez បាននិយាយថា៖

ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ដែល​បាន​មក​ដល់​ទី​នេះ​នា​ទីក្រុង​ប៉ារីស។ ប៉ុន្មានថ្ងៃចុងក្រោយនេះ វា ពិតជាមានសារៈសំខាន់មែនទែនសម្រាប់ខ្ញុំ និង គ្រួសាររបស់ខ្ញុំ។ ខ្ញុំប្រាកដថាខ្ញុំបានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការចុះហត្ថលេខាជ្រើសរើសយក PSG។ ការ​បន្តស្នាក់​នៅនា​ប្រទេស​បារាំង​គឺ​សំខាន់​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ស្គាល់​លីគកំពូល​នេះ​រួច​ហើយ៕

  កីឡាករ Renato Sanchez
 កីឡាករ Renato Sanchez
 កីឡាករ Renato Sanchez

ប្រភពParis Saint Germain

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T